Kurt Zouma: ខ្ញុំប្រៀបដូចសំរាមកំលុងពេលលេងក្រោមការដឹកនាំរបស់លោក Jose Mourinho

1 week ago​ | ដោយ V-Dr

Kurt Zouma បានបើកចំហររឿងអតីតកាលរបស់ខ្លួនកំលុងពេលរួមការងារជាមួយអតីតគ្រូបង្វឹលោក Jose Mourinho នៅទឹកដីតោខៀវChelsea ថាៈ ខ្លួនគឺប្រៀបដូចជាសំរាមដែលត្រូវអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់រូបនេះ បោះបង់ចោល ក្រោយពីមិនអាចបង្ហាញទម្រង់លេងល្អគួរអោយទាក់ភ្នែកកំលុងពេលប៉ុន្មានឆ្នាំមុន។

ខ្សែការពារសញ្ជាតិបារាំងZouma វ័យ២៥ឆ្នាំរូបនេះធ្លាប់រួមការងារជាមួយលោកMourinho បន្ទាប់ពីរូបលោកត្រលប់មកដឹកនាំChelsea ជាលើកទី២ក្នុងអាជីពហើយរូបលោកបាននាំយក Zouma ដែលពេលនោះមានវ័យ ត្រឹមតែ១៩ ឆ្នាំមកកាន់ទឹកដី Stamford Bridge ពីក្លឹបបារាំង Saint-Etienne កាលពីឆ្នាំ ២០១៤ ។

Zoumaបានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំចាំថាវាធ្វើឱ្យខ្ញុំឈឺចាប់។ ប៉ុន្តែខ្ញុំពិតជាចង់បង្ហាញគាត់ថាខ្ញុំចង់ បង្ហាញ ពី សមត្ថភាពរបស់ខ្លួនឯង។យ៉ាងណាពេល ខ្លះគាត់ ( Mourinho) ត្រូវបានគេចោទប្រកាន់ថា មិនចូលចិត្ត ដាក់ កីឡាករវ័យក្មេងចូលលេងប៉ុន្តែខ្ញុំមិនយល់ស្រប និងការលើកឡើងនេះទេ។គាត់គឺជាមនុស្ស ម្នាក់ដែល ស្រឡាញ់ ជ័យជំនះ។ គាត់តែងតែប្រើគ្រប់វិធីសាស្រ្តដើម្បីយកឈ្នះការប្រកួត។

រដូវកាលនេះZouma បានបង្ហាញខ្លួនជម្រើសដំបូង ២០ លើកហើយជាមួយកីឡាករ ប្រធានក្រុម Cesar Azpilicueta ហើយរូបគេនិងត្រូវលេងប្រឈមជាមួយក្រុមដែលដឹកនាំដោយអតីតគ្រូបង្វឹកលោក Mourinho នៅថ្ងៃសៅរ៏សប្តាហ៏ទី២៧ក្រោយនាកីឡាដ្ឋាន Stamford Bridge។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.