លោក Guardiola បារម្ភពីការរងនូវការបណ្តេញចេញ ប្រសិនបើខកចិត្តពេលប៉ះ Real

2 weeks ago​ | ដោយ V-Dr

លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានបញ្ជាក់ថា លោកអាចនឹងរងនូវការបណ្តេញចេញ ប្រសិនបើលោកមិនអាចដឹកនាំក្រុមឲ្យយកឈ្នះលើក្រុម Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League។

លោក Guardiola បានឈ្នះពានធំៗចំនួន៥ក្នុងរយៈពេល៣រដូវកាល នាកីឡដ្ឋាន Etihad ប៉ុន្តែ ការមិនអាចឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បានក្លាយជាលទ្ធផលដ៏ខកចិត្តក្រោមរជ្ជកាលដឹកនាំរបស់លោក។ ក្រុមរបស់លោក Guardiola កំពុងដេញតាមពីក្រោយក្រុម Liverpool នៅលើកំពូលតារាងក្របខ័ណ្ឌ Premier League ចំនួន២២ពិន្ទុ នៅរដូវកាលនេះ ខណៈដែលយុទ្ធនាការរបស់ពួកគេបច្ចុប្បន្ន នឹងត្រូវកាត់សេចក្តី ដោយផ្អែកទៅលើជោគវាសនារបស់ពួកគេ ក្នុងក្របខ័ណ្ឌអឺរ៉ុប។

លោក Guardiola បានប្រាប់ទូរទស្សន៍ Sky Sports ឲ្យដឹងថា៖ «ខ្ញុំចង់ឈ្នះពាន Champions League។ ខ្ញុំសុបិនចង់ឈ្នះពាននេះ ហើយខ្ញុំនឹងរីករាយក្នុងការរៀបចំក្រុមសម្រាប់ការប្រកួតជាមួយនឹងក្រុម Real Madrid»។ លោកបានបន្ថែមទៀតថា៖ «ប្រសិនបើយើងមិនអាចផ្តួលពួកគេទេ វាអាស្រ័យទៅលើប្រធាន ឬប្រធានផ្នែកកីឡាកររបស់ក្លិប និងនិយាយថា វាមិនមែនជាលទ្ធផលល្អឡើយ យើងចង់បានពាន Champions League ហើយខ្ញុំនឹងបណ្តេញអ្នកចេញ។ ខ្ញុំមិនថា បញ្ហានេះនឹងកើតឡើងឬអត់ទេ។ វាបានកើតឡើងជាច្រើនលើក ហើយអាចនឹងកើតឡើង»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.