កាន់តែជក់ចិត្ត សម្រាប់មណ្ឌលកំពង់ចាម សុទ្ធតែក្រុមខ្លាំងៗមកប្រជែងគ្នា ក្នុងព្រឹត្តិការណ៍ Tiger Street Football 2020

2 weeks ago​ | ដោយ happybird

កំពង់ចាម៖ ការប្រកួតជម្រុះបានឈានដល់មណ្ឌលទី៥ហើយ គឺមណ្ឌលកំពង់ចាម ក្នុងព្រឹត្តិការណ៍ Tiger Street Football 2020 ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលដំណើរការប្រកួតផ្លូវការរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែកុម្ភៈ នៅបរិវេណដីឡូត៍ទល់មុខសួនច្បារកំពង់រង់ចាំទីរួម ខេត្តកំពង់ចាម។

លោក ទុយ វិច្ឆិកា ប្រធានបច្ចេកទេស នៃព្រឹត្តិការណ៍ Tiger Street Football 2020 តំណាងឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌលទី៥នេះ គឺមានក្រុមចូលរួមប្រកួតចំនួន៧៧ក្រុម ដោយប្រកួតថ្ងៃទី១ដែលជាថ្ងៃដំបូងដំណើរការចាប់ពីម៉ោង៧ទៅមានចំនួន៤៥ប្រកួតនឹងប្រកួតថ្ងៃទី២មានចំនួនលេង៣២ប្រកួត។ នាឱកាសបើកការប្រកួតនោះដែរ លោក ទុយ វិច្ឆិកា តំណាងឲ្យសហព័ន្ធបាល់ទាត់កម្ពុជា បាន សំណូមពរឲ្យក្រុមបាល់ទាត់ទាំងអស់ប្រកួតប្រជែងដោយរក្សាក្រមសីលធម៌ និងត្រឹមត្រូវនៅក្នុងការប្រកួត។ ជាមួយគ្នានោះ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលតែងតែសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា នាំយកព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យជូនបងៗនិងប្អូនកីឡាករបានសម្តែងនៅទេពកោសល្យនៅលើទីលានកម្រិតស្តង់ដា។

តំណាងក្រុមហ៊ុនស្រាបៀរ Tiger (CBL) មានប្រសាសន៍ថា Tiger Street Football 2020 គឺបង្កើតឡើងដើម្បីផ្តល់ឱកាសឲ្យកីឡាករកម្ពុជាទូទាំងប្រទេសបានបញ្ចេញនៅសមត្ថភាពទេពកោសល្យអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។ ម្យ៉ាងវិញទៀត Tiger Street Football 2020 ក៏បាននាំយកនៅវត្តមានតារាបាល់ទាត់ល្បីលោក Rio Ferdinand ដើម្បីឲ្យកីឡាករកម្ពុជាដែលស្នេហាវិស័យបាល់ទាត់មើលឃើញពីភាពអស្ចារ្យ និងយករូបគាត់ជាគំរូដើរលើវិថីបាល់ទាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ពេលអនាគត។ លោក សង្ឈឹមជឿជាក់ថា Tiger Street Football 2020 ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរ Tiger (CBL) នេះ និងរួមចំណែកធ្វើឲ្យបាល់ទាត់នៅទូទាំងប្រទេសផុសផុល និងរីកចំរើនកាន់តែខ្លាំង។

សូមបញ្ជាក់ថា Tiger Street Football 2020 មណ្ឌលកំពង់ចាម ដែលជាមណ្ឌលទី៥នេះ សម្រាំងជ្រើសរើសយកតែក្រុមខ្លាំងចំនួន៧ប៉ុណ្ណោះឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមិនា ឆ្នាំ២០២០។ ក្រុមដែលឈ្នះតំណែងជើងឯកនៅរាជធានីភ្នំពេញមានឱកាសជួបផ្ទាល់ជាមួយ លោក Rio Ferdinand តារាបាល់ទាត់ពិភពលោក។

សូមជម្រាប់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពីមណ្ឌលកំពង់ចាម និងបន្តទៅមណ្ឌលទី៦ មណ្ឌលខេត្តកំពត ដែលមាន៤ខេត្តចូលរួម គឺព្រះសីហនុ កែប កោះកុង និងកំពតម្ចាស់ផ្ទះ ដំណើរការប្រកួតនៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH ។

ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ។
ពិសាដោយការទទួលខុសត្រូវ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.