អ្នកគាំទ្រកូរ៉េខាងត្បូងទទួលសំណងបន្ទាប់ពី Cristiano Ronaldo មិនបានចូលលេង

3 weeks ago​ | ដោយ V-Dr

តុលាការប្រទេសកូរ៉េខាងត្បូងបានប្រាប់ដល់អ្នករៀបចំការប្រកួតក្នុងស្រុកផ្តល់សំណងដល់អ្នកគាំទ្រពីរនាក់បន្ទាប់ពីកីឡាករ Cristiano Ronaldo មិនបានចូលលេងនៅក្នុងក្រុមមិត្តភាពក្នុងនាមអោយ Juventus ដូចដែលបានផ្សព្វផ្សាយ។ គួររំលឹកថាអ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធព័រទុយហ្កាល់នឹងចូលលេងយ៉ាងតិច ៤៥នាទីដូចដែលបានប្រកាសប្រាប់នៅពេល Juventus ជួបប្រកួតជាមួយក្រុម K-League កាលពីខែកក្កដា ប៉ុន្តែការពិតគាត់មិនបានចូលលេងទេ ហើយនៅអង្គុយលើកៅអីបម្រុងទៀត។

យ៉ាងមិញអ្នករៀបចំកម្មវិធីមានឈ្មោះថា Fasta ត្រូវបានតម្រូវឱ្យបង់ប្រាក់ចំនួន ៣៧១,០០០ វ៉ុន (២៤០ ផោន) ដល់អ្នកគាំទ្រ ២នាក់។ រួមមានប្រាក់ចំនួន ៣០ម៉ឺនវ៉ុន (១៩៤ដុល្លារអាមេរិក) ជាសំណងលើកទឹកចិត្តផងដែរ។

មេធាវីលោក Kim Min Ki មកពីក្រុមអ្នកគាំទ្រដែលបានដាក់ពាក្យបណ្តឹងបាននិយាយថា: ក្រុម Fasta បានបំភាន់ អ្នកគាំទ្រដោយប្រើប្រាស់ឈ្មោះ Cristiano Ronaldo ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ជារឿងរងផលប៉ះពាល់ផ្លូវអារម្មន៏ ពួកគេដែលតែងកោតសរសើរនិងគាំទ្រកីឡាករដែលខ្លួនស្រលាញ់យ៉ាងជ្រៀលជ្រៅពេញ១ជីវិតនោះ

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.