កាន់តែក្តៅ! គេហដ្ឋានលោក Ed WoodWard រងការវាយប្រហារដោយអ្នកគាំទ្រ Man.Utd

4 weeks ago​ | ដោយ V-Dr

គេហដ្ឋានរបស់អនុប្រធានក្លឹប Manchester United លោក Ed Woodward ត្រូវបានអ្នកគាំទ្រធ្វើការវាយប្រហារដោយអណ្តាតភ្លើងកាលពីយប់ថ្ងៃអង្គារបន្ទាប់ពីការប្រកួត FA Cup ផ្តួលក្រុម Tranmere។ រូបភាពនៅលើបណ្តាញសង្គមបានបង្ហាញពីចំនួនអ្នកគាំទ្រតែមិនបានបញ្ជាក់ពីតួលេខបានធ្វើសកម្មភាពបោះចោលវត្ថុដែលមានភ្លើងឆេះនៅលើក្លោងទ្វារ និង ជាមួយនឹងរូបគំនូរតាមជញ្ជាំងផ្ទះត្រូវបានគេរាយការណ៍ថាក៏បានរងការវាយប្រហារព្រមទាំងទៅលើរបងព័ទ្ធជុំវិញផ្ទះរបស់គាត់ផងដែរ។

យ៉ាងណាមិញលោក Woodward និងក្រុមគ្រួសាររបស់គាត់មិនមានវត្តមាននៅក្នុងផ្ទះ ពេលមានការវាយប្រហារកើតមានឡើងនោះ ហើយត្រូវបានកំនត់អត្តសញ្ញាណថាជាអ្នកគាំទ្រ ក្រុមបិសាចក្រហម ស្របពេលសមត្ថកិច្ចកំពុងស៊ើបអង្កេត វែកមុខជនដៃដល់យកមកថ្កោលទោសចំពោះឧប្បត្តិហេតុមួយនេះ។

លោកWoodward បានក្លាយជាបុគ្គលម្នាក់ដែលរងការរិះគន់ខ្លាំងបំផុត ក្នុងចំណោមអ្នកគាំទ្របិសាចក្រហមខណៈដែលរូបលោកមិនបានជួយជ្រោមជ្រែងជួយក្លឹបប្រកួតប្រជែង ពានរង្វាន់ធំៗក្រោយ ការចូលនិវត្តន៍របស់អតីតគ្រូបង្វឹកលោក Sir Alex Ferguson ។បុរសសញ្ជាតិអង់គ្លេសវ័យ ៤៨ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំក្លឹបបន្ទាប់ពីមហាសេដ្ឋីអាមេរិកត្រកូល Glazer និងជាម្ចាស់ក្លឹប ចាប់តាំងពីឆ្នាំ ២០០៥ មុនពេលត្រូវបានតែងតាំងជាអនុប្រធានប្រតិបត្តិក្នុងឆ្នាំ ២០១២ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Goal

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.