តារា​បាល់​បោះ​ដ៏​ឆ្នើម Bryant និង​កូន​ស្រី ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគ​ចក្រ

4 weeks ago​ | ដោយ V-Dr

លោក Kobe Bryant អតីត​កីឡា​បាល់​បោះ​ដ៏ឆ្នើម​របស់​ក្រប​ខ័ណ្ឌ NBA បាន​ស្លាប់​កាលពីថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​បាន​​ផ្ទុះ​ឆេះ​ ក្រោម​លក្ខខណ្ឌ​អាកាស​ធាតុ​ចុះ​អាប់​ខ្លាំង នៅ​ជាយ​ទីក្រុង Los Angeles ដោយ​បាន​​សម្លាប់​រាល់​អ្នក​ដំណើរ​​ទាំង​៩​នាក់ និង​បាន​ធ្វើ​​ឲ្យ​ពិភព​កីឡា​នាំ​គ្នា​កាន់​ទុក្ខ​។

Bryant វ័យ​៤១​ឆ្នាំ បាន​ធ្វើ​ដំណើរ​ជាមួយ​នឹង​កូនស្រី​របស់​ខ្លួន​ឈ្មោះ​ថា Gianna វ័យ​១៣ រួម​ជាមួយ​នឹង​​អ្នក​ដំណើរ និងអ្នក​បើក​បរ​យន្ត​ហោះ​​​៧​នាក់​ផ្សេង​ទៀត នៅ​ពេល​ដែល​ឧទ្ធម្ភាគចក្រ​ Sikorsky S-76 របស់​ពួក​គេ បាន​បុក​ភ្នំ នៅ​តំបន់ Calabasas ភាគ​ខាង​លិច​នៃ​ទីក្រុង Los Angeles​។ មិនមាន​នរ​ណាម្នាក់​រួច​ផុត​ពី​ការ​​ស្លាប់​​ឡើយ​។ Bryant ដែល​ធ្លាប់​ឈ្នះ​ពាន​ជើង​​ឯក​ក្រប​ខ័ណ្ឌ NBA ៥សម័យ​​កាល និង​ជាម្ចាស់​មេដាយមាស​២សម័យ​​កាល ត្រូវ​បាន​​ចាត់​ទុក​ថា ជា​កីឡាករ​ម្នាក់​ក្នុង​​ចំណោម​កីឡាករ​បាល់​បោះ​ដ៏ឆ្នើម​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ ហើយ​លោក​បាន​ក​សាង​ភាពល្បី​ល្បាញ​របស់​លោក ក្នុង​ពេល​លេង​ឲ្យ​ក្លិប Los Angeles Lakers រយៈ​ពេល​២០​ឆ្នាំ​។

ក្រុម​ពន្លត់​អគ្គីភ័យ និង​ក្រុម​គ្រូពេទ្យ បាន​ខិត​​ខំព្យា​យាម​​យ៉ាង​ខ្លាំង ដើម្បី​ទៅ​ឲ្យ​​កន្លែង​យន្ត​ហោះ​កំពុង​តែ​ផ្ទុះ​ឆេះ ប៉ុន្តែ មិន​បាន​រក​ឃើញ​អ្នក​ដែល​នៅ​រស់​ឡើយ​៕

កែសម្រួលដោយ៖ Cambosport
ប្រភព​ព័ត៌​មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.