Inter Milan បន្តខ្ចីជើងខ្សែបម្រើ-ស្លាបVictor Mosesពីក្របខណ្ឌEPLម្នាក់ទៀត(មានវីដេអូ)

1 month ago​ | ដោយ Polin

Inter Milan បានចុះហត្ថលេខាខ្ចីជើងលើខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea កីឡ Victor Moses ក្សម្រាប់​រយៈ​ពេល​នៅសល់នៃរដូវកាលនេះជាមួយនឹងជម្រើសទិញជាអចិន្រ្តៃយ៍។មានន័យថា​អតីត​កីឡាករក្រុម​ជម្រើសជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំ​រូបនេះនឹងរួមការងារជាមួយអតីតគ្រូបង្វឹកក្រុមតោខៀវលោក Antonio Conte ម្តងទៀត។

Mose ចាប់ផ្តើមអាជីពដំបូងជាមួយ Crystal Palace និង Wigan មុនពេលចូលរួមជាមួយ Chelsea ក្នុងឆ្នាំ ២០១២ ។
កំលុងពេលប្រកបអាជីពនៅ Stamford Bridge គាត់បានឈ្នះពាន Europa League, Premier League និង FA Cup និង ធ្លាប់បានត្រូវក្លឹប Liverpool, Stoke និង West Ham ខ្ចីជើង ខណៈ Fenerbahce ជាក្លឹបចុងក្រោយគេដែលបានខ្ចីជើងMose ស្របពេលរូបគេមិនបានបានលេងឱ្យ Chelsea តាំងពីខែតុលាឆ្នាំ ២០១៨មកម្លេះ។

Inter Milan បានទិញចូលកីឡាករមកពីលីកកំពូលអង់គ្លេស៣រូបរួចមកហើយរួមមាន Romelu Lukaku និង Alexis Sanchez និង Ashley Young ពី Manchester United កាលពីដើមខែនេះលើកិច្ចព្រមព្រៀង ៦ ខែនិង​កំពុងមាន​ទំនាក់​ទំនងជាមួយខ្សែបម្រើ Christian Eriksen របស់ Tottenhamផងដែរ​ ។
ប្រភព:BBC
វីដេអូ:

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.