អតីតខ្សែបម្រើMan.Utdថាបរិយាកាសក្លឹបប្រែជាអាប់អួរ​និងអាក្រក់បំផុតក្រោយចាញ់Burnley

1 month ago​ | ដោយ Polin

អតីតខ្សែបម្រើ Darren Fletcher បាននិយាយថាបរាជ័យចុងក្រោយក្នុងផ្ទះខ្លួនឯងកាលពីយប់មិញរបស់ក្រុមបិសាចក្រហម Manchester United បានធ្វើកាឹរប្រៀបធៀបស្ថានភាពនិងបរិិយាកាសនៅទូទាំងកីឡាដ្ឋាន Old Trafford ប្រែក្លាយជាអាប់អួរបំផុតមិនធ្លាប់មាន ។ក្រុមម្ចាស់ផ្ទះរបស់លោក Ole Gunnar Solskjaer បានចាញ់ក្រុមភ្ញៀវ Burnley ក្នុងលទ្ធផល២ទល់និង០ ហើយជាជ័យជំនះដំបូងបំផុតសម្រាប់ក្រុមពួកគេ។

បរាជ័យនេះបានធ្វើឲ្យពួកគេកើនគម្លាតរហូតដល់ទៅ ៦ ពិន្ទុពីក្រុមកំពូលទាំង៤​ដែលមាន​ឪកាស​បានកៅអីទៅលេងនៅក្របខណ្ឌ Champions League រដូវកាលក្រោយ។លោកFletcher សមាជិកជ័យលាភីលីកកំពូលអង់គ្លេស ៥ សម័យបានបន្ថែមថាៈវាពិតជាដូចផ្សែងពុល និង ធ្វើអោយ​បរិយាកា​ស​ក្លាយ​ទៅ​​ជារឿងស្រពាប់ស្រពោននិងអាក្រក់បំផុតសម្រាប់អ្នកគាំទ្រ។

ចាប់តាំងពីគ្រូបង្វឹកសញ្ជាតិន័រវេលោក Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកអចិន្ត្រៃយ៍កាលពីខែមីនាឆ្នាំមុនMan. United បានចាញ់ការប្រកួត Premier League ១២ ដងរួចទៅហើយនិងឈ្នះ១១ដងប៉ុណ្ណោះ ។បច្ចុប្បន្នក្រុមម្ចាស់ជើងឯកអង់គ្លេស១៣សម័យមួយនេះស្ថិតនៅលំដាប់ទី ៥ ក្នុង​តារាង​ពោលគឺមានគម្លាតពីក្រុមកំពូលតារាង Liverpool រហូត៣០ពិន្ទុខណៈក្រុមលោកJurgen Klopp នៅ ២ ប្រកួតក្នុងដៃ។
ប្រភព:BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.