ភ្នាក់​ងារ​របស់ Pogba បង្ហើប​ពីការ​ចាក​ចេញ​ពីក្លិប Manchester United

2 months ago​ | ដោយ V-Dr

លោក Mino Raiola ដែល​ជា​ភ្នាក់​ងារ​តំណាង​ឲ្យ​ Paul Pogba បាន​បង្ហើប​ប្រាប់​​ថា តារាឆ្នើម​របស់​ក្លិប Manchester United រូបនេះ អាច​​នឹង​ចាក​ចេញពី​កីឡដ្ឋាន Old Trafford ប្រសិន​បើ​រូប​គេមិន​​មានភាព​រីក​រាយ​នៅ​ចុង​រដូវកាល​នេះ។

Soccer Football – Premier League – Manchester United v Newcastle United – Old Trafford, Manchester, Britain – December 26, 2019 Manchester United’s Paul Pogba during the warm up before the match REUTERS/Phil Noble EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or “live” services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club/league/player publications. Please contact your account representative for further details.

Pogba បាន​បង្ហាញខ្លួន​ត្រឹម​តែ​៨​លើក​គត់​សម្រាប់ Man United អំឡុង​ពេល​យុទ្ធនាការ​បច្ចុប្បន្ននេះ ក្រោយពី​ត្រូវ​ជម្នះ​លើ​បញ្ហា​របួស​កជើង ហើយ​ពាក្យ​ច​រ​ចាម​អា​រ៉ាម​ផ្សេង​ៗ​​កំពុង​តែ​កើត​មាន​ជុំ​វិញអនា​គត​របស់ខ្សែ​បម្រើ​អន្តរ​ជាតិ​បារាំង​រូបនេះ ក្នុង​ពេល​រូបគេ​អវត្តមាន​។ Pogba ទើប​តែ​បាន​វិល​ចូល​​លេង​វិញ​តាម​រយៈការ​លេង​ជាកីឡាករ​បម្រុង​២លើក​ក្នុង​ពេល​ប្រកួត​ជា​មួយនឹងក្រុម Watford និង Newcastle កាលពី​ខែធ្នូ ប៉ុន្តែ បាន​ជួប​បញ្ហា​ជង្គង់​ជា​ថ្មី ស្រប​ពេល​ដែលមាន​ពាក្យ​ចរ​ចាម​អា​រ៉ាម​ថា រូប​គេ​ចង់​ចាក​ចេញពីក្លិប Man United​។

លោក Raiola បាន​បន្ថែម​ពាក្យ​ស្រពេច​ស្រពិល​ផ្សេង​ៗ​ទៅលើ​អនា​គត​របស់ Pogba កាលពីថ្ងៃពុធ នៅពេល​ដែល​រូប​គេ​បាន​និយាយ​ថា អតិថិ​ជន​របស់​ខ្លួន មិន​ត្រូវ​បាន​ធា​នា​ថា នឹង​នៅ​តែ​បន្ត​លេង​ឲ្យ​ក្រុម​ធ្លាក់​ទម្រង់​របស់​លោក Ole Gunnar Solskjaer ឡើយ ប្រសិន​បើ​រូបគេ​មិន​សប្បាយ​ចិត្ត​។ លោក Raiola បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន Sky Sports News ថា៖ «ខ្ញុំ​រំពឹង​ទុក​ថា រាល់​កីឡាករ​របស់ខ្ញុំ​នឹង​រីក​រាយ ហើយ​រំពឹង​ទុក​ថា ក្លិប​ផ្សេង​ៗ​ក៏​រីក​រាយ​ដែរ​។ នេះ​គឺ​ជា​ការ​ងារ​របស់​ខ្ញុំ​។ ខ្ញុំ​មិន​ចង់​ធ្វើ​ការ​ពីមុខ​​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នៅ​រដូវក្តៅ​​នេះឡើយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.