តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំបំផុត Tiger Street Football 2020 បានបើកឆាកប្រកួតនៅប្រទេសកម្ពុជា!

1 month ago​ | ដោយ V-Dr

រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី ៨ បានចាប់ផ្តើម ហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីដូចជាវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើងដោយការប្រកួតបាល់ទាត់នឹងធ្វើឡើងនៅ៨ខេត្តក្រុងទូទាំងប្រទេស។ ជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែ មីនា ២០២០ ខាងមុខនេះ។

Tiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសំរាប់យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក បង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។

Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗមានការប្រគំតន្រ្តីកាន់តែធំជាងមុនដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

សូមមើលកាលវិភាគប្រកួត និងទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់យើង!
• ១១ – ១២ មករា ២០២០ នៅខេត្តកំពង់ស្ពឺ
• ១៧, ១៨, ១៩ មករា ២០២០ នៅខេត្តសៀមរាប
• ២៥-២៦ មករា ២០២០ នៅក្រុងប៉ោយប៉ែត
• ៣១ មករា, ០១-០២ កុម្ភៈ ២០២០ នៅខេត្តបាត់ដំបង
• ០៨-០៩ កុម្ភៈ ២០២០ នៅខេត្តកំពង់ចាម
• ១៥-១៦ កុម្ភៈ ២០២០ នៅខេត្តព្រះសីហនុ
• ២២-២៣ កុម្ភៈ ២០២០ នៅខេត្តតាកែវ
• ២៦, ២៧, ២៨ កុម្ភៈ ២០២០ នៅកោះពេជ្ររាជធានីភ្នំពេញ
• និងការប្រកួតផ្តាច់ព្រ័ត្រនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ ។

Tiger Street Football 2020 គឺជាឆ្នាំទី ៨ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុត ដែលមានក្រុមចូលរួមកាន់តែច្រើន ដោយរំពឹងថា ក្រុមជាង ៦០០ ក្រុមនឹងចូលរួមការប្រកួតវគ្គជម្រុះតាមតំបន់។ ៦៤ ក្រុមកំពូលនឹងចូលរួមការប្រកួតផ្តាច់ព្រ័ត្តជាមួយនឹងក្រុមកំពូលៗ ដើម្បីប្រកួតដណ្តើមយកពានជើងឯកក្នុងវគ្គផ្តាច់ព្រ័ត្តនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែកុម្ភៈដល់ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២០ ។

ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/TigerBeerKH

ដើម្បីទស្សនាវីដេអូឃ្លីបព្រឹត្តិការណ៍ Tiger Street Football 2020 សូមចូលទៅកាន់តំណលីង៖

១. https://www.facebook.com/watch/?v=2483957058487846

២. https://www.facebook.com/watch/?v=2214335065536582

សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.