អ្នកចាំទីក្លឹប Brighton បរិច្ចាគប្រាក់ ១៥០០០ផោនជួយដល់មូលនិធិសង្គ្រោះសត្វព្រៃនៅអូស្រ្តាលី

3 months ago​ | ដោយ V-Dr

អ្នកចាំទីក្លឹប​ Brighton នៅក្របខណ្ឌលីកកំពូលអង់គ្លេស Mat Ryan បានបរិច្ចាគប្រាក់ ២៨,០០០ ដុល្លារអូស្ត្រាលីស្មើនឹង ១៥,០០០ផោនដើម្បីជួយដល់មូលនិធិជួយសង្គ្រោះសត្វព្រៃនៅប្រទេសអូស្ត្រាលីបន្ទាប់ពីរូបគេបង្កើនកំនត់ត្រាជួយសង្គ្រោះបាល់ចំនួន ៥៦ដង នៅក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍នេះ។

Ryan អ្នកចាំទីសញ្ជាតិអូស្រ្តាលីរូបនេះក៏បានសន្យាបរិច្ចាគប្រាក់ចំនួន ៥០០ដុល្លារអូស្រ្តាលីក្នុងមួយករណីលើការជួយសង្គ្រោះសត្វព្រៃ ដើម្បីឆ្លើយតបនឹងវិបត្តិភ្លើងឆេះព្រៃនៅក្នុងប្រទេសកំណើតរបស់គាត់។ Ryan ជាកីឡាករទី២ កាលពីចុងសប្តាហ៍កន្លងទៅដែលបានព្យាយាមជួយក្រុមបានច្រើនបំផុត តែនៅមិនអាចជួយក្រុមអោយបរាជ័យក្នុងលទ្ធផល ១ទល់និង០ជាមួយក្លឹប Everton។

Ryan ជាកីឡាករម្នាក់ក្នុងចំណោមអត្តពលិកអូស្រ្តាលីមួយចំនួនផ្សេងទៀតរួមមាន Shane Warne ដែលបានជួយរៃអង្គាសថវិកាដើម្បីឆ្លើយតបនឹងអគ្គិភ័យដ៏ធំមិនធ្លាប់មានក្នុងប្រទេសនៅភាគខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.