រូបចម្លាក់របស់ Ibrahimovic រងនូវការវាយកម្ទេចម្តងទៀត

2 weeks ago​ | ដោយ V-Dr

រូបចម្លាក់របស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ក្នុងទីក្រុង Malmo របស់គេ ត្រូវបានវាយកម្ទេចម្តងទៀត កាលពីថ្ងៃសៅរ៍។ នេះបើយោងទៅតាមបញ្ជាក់របស់មន្ត្រីប៉ូលិសស៊ុយអែត។

រូបចម្លាក់នោះ បានរងនូវការវាយប្រហារជាបន្តបន្ទាប់ ចាប់តាំងពីកីឡាករបាល់ទាត់ស៊ុយអែតរូបនេះ បានបណ្តាក់ទុនលើក្លិប Hammarby ដែលមានមូលដ្ឋានក្នុងទីក្រុង Stockholm ហើយការបណ្តាក់ទុននេះ បាននាំឲ្យអ្នកគាំទ្ររបស់ក្លិប Malmo FF ដែលជាក្លិបរូបគេបានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ ផ្ទុះកំហឹងយ៉ាងខ្លាំង។ កាលពីខែវិច្ឆិកា រយៈពេល១ថ្ងៃ បន្ទាប់ពីការបណ្តាក់ទុនរបស់គេក្នុងក្លិប Hammarby កីឡាករ Ibrahimovic បានដាក់ពាក្យបណ្តឹងពីបទឧក្រិដ្ឋ ក្រោយពីរូបចម្លាក់របស់គេត្រូវបានវាយប្រហារ។

ក្នុងហេតុការណ៍ចុងក្រោយនេះ រូបចម្លោះនោះបានដួលប៉ះទៅនឹងរបារដែលការងាររូបចម្លាក់នោះ ខណៈដែលជើងរបស់រូបចម្លាក់ក៏ត្រូវបានវាយកម្ទេចផងដែរ។ អ្នកពាក្យឲ្យប៉ូលិសម្នាក់ បានប្រាប់ថា៖ «ពាក្យបណ្តឹងពីការវាយកម្ទេច ត្រូវបានដាក់រួចរាល់ហើយ»។ ប្រជាជនដែលរស់នៅក្បែរនោះ បានអំពាវនាវឲ្យយករូបចម្លាក់នោះចេញពីតំបន់របស់ពួកគេ ក្បែរកីឡដ្ឋានរបស់ទីក្រុង Malmo៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.