Paul Pogba ត្រៀមវះកាត់របួសកជើង និងត្រូវអវត្តមានយ៉ាងតិចរហូតដល់ទៅ…

3 months ago​ | ដោយ V-Dr

លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅរបស់ក្រុម Man Utd ខ្សែបម្រើ Paul Pogba និងត្រូវធ្វើការវះកាត់របួសកជើង ហើយអវត្តមានចន្លោះពី ៣ ទៅ ៤ សប្តាហ៍សម្រាប់ក្រុមបិសាចក្រហម ខណៈរូបគេមិនបានបង្ហាញខ្លួនអោយក្រុមកំលុងពេលបរាជ័យនៅថ្ងៃចូលឆ្នាំសាកលនាកីឡាដ្ឋាន Emirate Stadium របស់ក្រុមកាំភ្លើងធំ Arsenal នោះទេ។

ម្ចាស់ជ័យលាភី World Cup ២០១៦ របស់ក្រុមមាន់គកបារាំងវ័យ ២៦ឆ្នាំរូបនេះទើបតែបានធូរស្រាលពីរបួសកជើងហើយវិលត្រលប់មកបង្ហាញខ្លួនកាលពីខែធ្នូ តែបញ្ហាជំងឺមួយផ្សេងទៀតបានធ្វើអោយរូបគេអូសបន្លាយពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមរហូតដល់ពាក់កណ្តាលខែធ្នូបន្តទៀត ក្រោយពេលអវត្តមានចាប់តាំងពីចុងខែកញ្ញាកន្លងមក។

លោក Solskjaer គ្រូបង្វឹកសញ្ជាតិន័រវេបានបញ្ជាក់យ៉ាងដូច្នេះថា: យើងបានស្កេនហើយវាមិនមានអ្វីធំដុំទេ ប៉ុន្តែវាជាអ្វីដែលត្រូវដោះស្រាយ។ព្រោះ នៅពេលនេះ Scott McTominay ក៏រងរបួស។ដូច្នេះយើងគ្រាន់តែសង្ឃឹមថា Paul អាចត្រលប់មកវិញក្នុងមួយខែទៀត។ ប៉ុន្តែប្រសិន Fred និង Nemanja Matic បន្តលេងល្អខ្ញុំពិតជាសប្បាយចិត្ត។

Pogba លេងបានតែ ៨ដងប៉ុណ្ណោះក្នុងរដូវកាលនេះខណៈអតីតខ្សែបម្រើក្រុម Juventus បង្ហាញខ្លួនលើកចុងក្រោយបង្អស់ក្នុងនាមកីឡាករបម្រុងពេលក្លឹបប៉ះ Watford និង Newcastle មុនពេលរូបគេត្រូវដាក់អោយសម្រាកកំលុងផ្តួល Burnley កាលពីសប្តាហ៏មុន ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.