Salah ស៊ុត២គ្រាប់អោយLiverpoolខណៈLeicesterខកខានកាត់បន្ថយគម្លាត(មានវីដេអូ)

1 month ago​ | ដោយ Polin

ខ្សែប្រយុទ្ធឆ្នើម Mohamed Salah បានរកគ្រាប់បាល់ ២ គ្រាប់ដើម្បីនាំអោយក្រុមនាំមុខតារាងហង្សក្រហមLiverpool ផ្តួលWatfordក្រោម​ការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក និងជាការប្រកួតលើកដំបូងរបស់លោក Nigel Pearson សម្រាប់ការប្រកួតនៅក្របខណ្ឌPremier League សប្តាហទី១៧។កីឡាករអន្តរជាតិអេហ្សីបSalah មានឪកាសរកបានគ្រាប់បាល់១គ្រាប់នាំមុខអោយក្រុមម្ចាស់ផ្ទះ នៅនាទីទី៣៨ដោយការស៊ុតជជើងស្តាំ ខណៈ Sadio Mane របស់ហង្សក្រហម Liverpool បន្ថែមគ្រាប់បាល់ទី២ ដោយការតែតបញ្ចូលទីតែត្រូវអាជ្ញា​កណ្តាលចាត់ទុក​ជាមិន​បាន​ការគឺ(Offside)។

Sala មានឪកាសរកបានគ្រាប់បាល់ទី២បន្ទាប់ពីការស៊ុតមិនបានល្អមកដល់ជើងរបស់គេពីមិត្តរួមក្រុមOrigi សំដៅទី នៅនាទីទី៩០មុនបញ្ចប់ ការ ប្រកួត។

ក្រុម Liverpool នៅតែមិនស្គាល់ចាញ់សោះនៅក្នុងលីករដូវកាលនេះខណៈ Watford មានគម្លាត ៦ ពិន្ទុពីតំបន់សុវត្តិភពពោលគឺនៅបាតតារាង។ ទោះបីអ្នកចាំទីដៃទី១ Alisson មិនបានចូលលេងក៏ក្រុមធ្វើបានយ៉ងល្អ និងជាជ័យជំនះលើកទី ១៦ របស់ពួកគេនៅរដូវកាលនេះដើម្បីបន្តគម្លាត ១០ ពិន្ទុនៅលើកំពូលតារាងខណៈ ក្រុមលេខ ២ Leicesterខកខានបន្តយគម្លាតLiverpoolបន្ទាប់ពីបានត្រឹមលទ្ធផលស្មើគ្នា១ទល់និង១ជាមួយ Norwich ។
ប្រភព:BBC
វីដេអូ:

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.