គ្រូ Man.City: យើងនៅមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាក្លឹបកំពូលទេ

2 months ago​ | ដោយ V-Dr

លោក Pep Guardiola បានប្រាប់ថា: ក្លឹបមេឃខៀវប្រហែលជាមិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងក្លាយជាក្រុមដ៏ល្អនៅអឺរ៉ុបនោះទេ ហើយយើងត្រូវតែទទួលយកការពិតនោះហើយត្រូវតែកែលំអរចំណុចខ្វះខាតរបស់យើង។

អ្នកចាត់ការសញ្ជាតិអេស្បាញបានផ្តល់បទសម្ភាសន៏ជាមួយ BBC បន្ទាប់ពី Manchester City របស់លោករងបរាជ័យចាញ់ក្លឹបរួមទីក្រុម Manchester United ក្នុងលទ្ធផល ២-១ នៅក្របខណ្ឌ Premier League កាលពីសប្តាហ៏មុននិងបន្តកើនគម្លាតពីក្រុមកំពូលតារាង Liverpool រហូតដល់ទៅ ១៤ពិន្ទុ។

កាលពីរដូវកាលមុន Man City បានឈ្នះជើងឯក៣ក្នុងស្រុកពោលគឺអាចការពារតំណែងជើងឯក Premier League បាន ប៉ុន្តែរដូវកាលថ្មីនេះក្លឹបបានរងបរាជ័យ ៤ប្រកួតមក ហើយសម្រាប់រដូវកាល ២០១៩-២០២០ សប្តាហ៏ទី១៦។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.