v9
V9BET

លោក Guardiola៖ Man City ត្រូវតែពង្រឹងតំបន់ការពារ

4 days ago​ | ដោយ V-Dr

លោក Pep Guardiola បានបញ្ជាក់ថា ក្រុម Manchester City ត្រូវតែធ្វើការពង្រឹងនៅតំបន់ការពារ ក្រោយពីពួកគេបានដេញពីក្រោយក្រុមកំពុងនាំមុខ Liverpool នៅលើកំពូលតារាងក្របខ័ណ្ឌ Premier League រហូតដល់ទៅ១១ពិន្ទុ។ ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Newcastle កាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុមម្ចាស់ការពារតំណែងជើងឯក Premier League មួយនេះ នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Burnley នៅរាត្រីនេះ ពោលគឺរយៈពេល២៤ម៉ោង នៅមុនពេលក្រុម Liverpool ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Everton។

លោក Guardiola ដឹងយ៉ាងច្បាស់ពីបញ្ហាក្នុងក្រុមរបស់លោក ខណៈដែលពួកគេមិនធ្លាប់បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនសោះ បើគិតចាប់តាំងពីដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Aston Villa កាលពីចុងខែតុលា។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «នោះមិនមែនជារឿងល្អឡើយ។ យើងត្រូវតែធ្វើឲ្យល្អប្រសើរឡើង។ យើងបានស៊ុតបាល់សំដៅទី២៦លើក ដោយមិនចំគោលដៅទាំងអស់នៅលើទឹកដីក្រុម Newcastle។ យើងមានឱកាសអូសបាល់ដាច់មួយទល់មួយជាមួយនឹងអ្នកចាំទីចំនួន៣ ទៅ៤លើក។ ពួកគេបានស៊ុតបាល់សំដៅទីត្រឹមតែ២លើក និងចូលទាំង២លើក។ យើងតែងតែព្យាយាមបង្កើតឱកាសឲ្យបានច្រើន និងរបូតគ្រាប់បាល់ឲ្យបានតិច»។

ប៉ុន្តែ លោក Guardiola បានបញ្ជាក់ថា លោកនឹងបន្តដាក់ឲ្យ Fernandinho លេងនៅតំបន់ការពារកណ្តាល ជាងការដាក់ឲ្យរូបគេលេងនៅតំបន់បម្រើ បើទោះបី Ilkay Gundogan ជាប់ពិន័យព្យួរក៏ដោយ។ Man City បានយកឈ្នះ ១-០ នៅលើទឹកដីក្រុម Burnley កាលពីរដូវកាលមុន តាមរយៈគ្រាប់បាល់របស់ Sergio Aguero ក្នុងដំណើរឆ្ពោះទៅកាន់ការឡើងឈរពីលើ Liverpool ដើម្បីឈ្នះពានលីក៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.