v9
V9BET

Messi ឈ្នះពាន Ballon d’Or ជាលើកទី៦ ខណៈ Rapinoe ឈ្នះពានស្ត្រី

4 days ago​ | ដោយ V-Dr

កីឡាករ Lionel Messi បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or ផ្នែកបុរសជាលើកទី៦ ក្នុងកម្មវិធីប្រគល់រង្វាន់នៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ ស្របពេលដែល Megan Rapinoe ដែលជាតារាឆ្នើមក្នុងព្រឹត្តិការណ៍ World Cup របស់អាមេរិក បានឈ្នះពានរង្វាន់ផ្នែកនារី។

Rapinoe មិនបានបង្ហាញមុខនៅរោងមហោស្រព Chatelet Theatre ក្នុងរដ្ឋធានីរបស់បារាំងឡើយ ដោយសារតែមិនអាចវិលត្រឡប់ទៅកាន់ប្រទេសរូបនាងបានជួយឲ្យក្រុមជម្រើសជាតិអាមេរិក ឈ្នះពានពិភពលោក កាលពីខែកក្កដា។ ប៉ុន្តែ ទោះបីជាយ៉ាងណា Messi បានបង្ហាញវត្តមាននៅទីក្រុងប៉ារីស ជាមួយនឹងភរិយារបស់គេគឺនាង Antonella Roccuzzo និងកូនទាំង២នាក់របស់ពួកគេ។ បច្ចុប្បន្ន ស្ថិតក្នុងវ័យ៣២ឆ្នាំ នេះគឺជាពានបាល់មាស Ballon d’Or ជាលើកទី១របស់ Messi បើគិតចាប់តាំងពីឆ្នាំ២០១៥ និងជាពានទី៦បើសរុបទាំងអស់ ខណៈដែលរូបគេបានឈ្នះពានច្រើនជាងគូប្រកួតរបស់គេ Cristiano Ronaldo ចំនួន១។

ក្រោយពីទទួលពានរង្វាន់ពីម្ចាស់ជ័យលាភីកាលពីឆ្នាំមុនគឺ Luka Modric Messi បាននិយាយក្នុងពេលស្ថិតនៅលើឆាកថា៖ «វាមានរយៈពេល១០ឆ្នាំមកហើយ បើគិតចាប់តាំងពីខ្ញុំបានឈ្នះពានរង្វាន់ Ballon d’Or ជាលើកទី១របស់ខ្ញុំនៅទីនេះក្នុងទីក្រុងប៉ារីស ហើយខ្ញុំចងចាំពីការមកទនេះជាមួយនឹងបងប្អូនប្រុសទាំង៣នាក់របស់ខ្ញុំ។ កាលនោះខ្ញុំមានវ័យ២២ឆ្នាំ ហើយវាហាក់ជារឿងដែលមិននឹកស្មានដល់សម្រាប់ខ្ញុំដែលបានសម្រេចសមិទ្ធផលបែបនេះ»។ តារាឆ្នើមរូបនេះបានបន្ថែមទៀតថា៖ «បច្ចុប្បន្ន បន្ទាប់ពីរយៈពេល១០ឆ្នាំ នេះគឺជាពានរង្វាន់ទី៦របស់ខ្ញុំ ក្នុងពេលវេលាផ្សេងគ្នាមួយ ហើយពិតជាពិសេសណាស់ក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ជាមួយនឹងភរិយា និងកូនៗទាំង៣នាក់របស់ខ្ញុំ»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.