v9
V9BET

ក្រុមប៉េតង់នារីកម្ពុជាទី១ បានផ្តួលក្រុមម្ចាស់ជើងឯកបារាំង ដើម្បីឡើងទៅវគ្គបន្ត ជាមួយក្រុមទី២

2 weeks ago​ | ដោយ V-Dr

ក្រុមប៉េតង់កម្ពុជាទី១ របស់វីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា និង កែវ សុវណ្ណា បានបង្កើតរឿងដ៏រំភើបមួយ គឺការវាយបកយកឈ្នះក្រុមម្ចាស់ជើងឯករបស់បារាំង លើវិញ្ញាសា៣នាក់ទល់៣នាក់ នៃព្រឹត្តិការណ៍កីឡាប៉េតង់ជើងឯកពិភពលោកយុវជន និងស្រ្តី លើកទី១៧ ឆ្នាំ២០១៩ នៅលើទឹកចីខ្លួនឯង មុននេះបន្តិច ដើម្បីទទួលបានឱកាសឡើងទៅប្រកួតវគ្គ១៦ក្រុមជាមួយក្រុមកម្ពុជាទី២។

អ្នកទស្សនាផ្ទាល់ ពិតជាមានការបារម្ភ និងភ័យជំនួសក្រុមនារីកម្ពុជាទី១ ខណៈក្រុមបារាំង បាននាំមុខ ៦-០ នោះ ប៉ុន្តែកីឡាករ កែ ឡេង, អ៊ុក ស្រីមុំ, អ៊ុន ស្រីយ៉ា ដែលជាអ្នកប្រកួតផ្ទាល់ បានកែប្រែស្ថានភាពល្អប្រសើរវិញ ដោយរកបានពិន្ទុជាបន្តបន្ទាប់ រហូតអាចយកឈ្នះលើក្រុមម្ចាស់មេដាយមាសរបស់បារាំង ១០-៨ ដ៏គួរឲ្យរំភើប។

តាមរយៈការយកឈ្នះក្រុមបារាំងនេះ បានធ្វើឲ្យការប្រកួតជម្រុះទាំង៥លើករបស់ក្រុមនារីកម្ពុជាទី១ គឺឈ្នះ៤ និងចាញ់ក្រុមថៃ ដោយបានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមក្រុមចូលរួមទាំង៤៨ក្រុម។ ចំណែកក្រុមនារីកម្ពុជាទី២ ដែលបានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឌួង ឌីណា, ឃួន រ៉ារី និង បង ចន្ថា (បម្រុង១នាក់)នោះ បានឈ្នះទាំង៥ប្រកួត និងឈរនៅលេខ២ បន្ទាប់ពីក្រុមនារីថៃ ដែលបានឈ្នះទាំង៥ប្រកួតដូចគ្នា។

ជាមយួយលទ្ធផលនេះ ក្រុមនារីកម្ពុជាទី១ បានឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយពួកគេ ត្រូវរង់ចាំក្រុមឈ្នះ រវាងក្រុមហ្វាំងឡង់ និងក្រុមអ៊ីតាលី ខណៈក្រុមនារីកម្ពុជាទី២ ត្រូវរងចាំការឈ្នះរវាងក្រុមចិន និងក្រុមនូវែលកាឡេដូនី នៅវគ្គ១៦ក្រុមដូចគ្នា ហើយក្រុមឈ្នះត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ ជាបន្តទៀត៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.