v9
V9BET

លោក ហ៊ុន សែន ប្រាប់ប្រតិភូកីឡាកម្ពុជាថា កុំឲ្យការចង់ឈ្នះរបស់យើង ក្លាយទៅជាភាពអាម៉ាស់សម្រាប់ជាតិ

3 weeks ago​ | ដោយ V-Dr

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ក្រុមអត្តពលិកកម្ពុជា ដែលត្រៀមចេញទៅចូលរួមការប្រកួតស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាថ្ងៃទី៣០ ខេវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ថា កុំឲ្យការចង់ឈ្នះរបស់យើង ក្លាយទៅជាភាពអាម៉ាស់សម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោក ហ៊ុន សែន បានថ្លែង នៅចំពោះមុខមុខក្រុមអត្តពពលិក គ្រូបង្វឹក ប្រតិភូ និងថ្នាក់ដឹកនាំកីឡា នៅក្នុងពិធីសំណេះសំណាល នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញថា៖ «ការឈ្នះចាញ់ គឺជារឿងធម្មតា នៅក្នុងវិស័យកីឡា ហេតុនេះយើងព្យាយាមយ៉ាងណា កុំឲ្យការចង់ឈ្នះរបស់យើង ក្លាយទៅជាភាពអាម៉ាស់សម្រាប់ជាតិ និងប្រជាជនកម្ពុជា»។

លោកនាយករដ្ឋមន្រ្តី បានបន្ថែមថា៖«កីឡាបានក្លាយជាចលនារបស់ជាតិដ៏ធំ ដែលយើងអាចសង្កើតឃើញ ទៅតាមរយៈការប្រកួតម្តងៗ គឺមានការចូលរួមច្រើនពីសំណាក់ប្រជាជន យុវជន និងយុវនារី ពិសេសនៅពេលប្រកួតខ្នាតអន្តរជាតិ ទៅលើបាល់ទាត់ ហើយខ្ញុំសូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ នៅគ្រប់សហព័ន្ធទាំងអស់ ដែលបានខិតខំក្នុងរយៈពេលកន្លងទៅ ធ្វើឲ្យកីឡា នៅក្នុងសហព័ន្ធនីមួយៗ មានការរីកចម្រើនច្រើន គួរឲ្យកត់សម្គាល់»។

គួរបញ្ជាក់ថាសម្រាប់ការប្រកួតស៊ីហ្គេម នៅប្រទេសហ្វីលីពីន ខាងមុខនេះ កម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន២៥៩នាក់ លើ៣០ប្រភេទកីឡា ទៅចូលរួមប្រកួត ហើយនៅក្នុងពិធីសំណេះសំណាល កាលពីម្សិលមិញនោះ ទាំងក្រុមអត្តពលិក គ្រូបង្វឹក មន្រ្តីបច្ចេកទេស ថ្នាក់ដឹកនាំ និងក្រុមការងារផ្សេងៗទៀត ដែលមានគ្នាសរុបចំនួន៤៤៧នាក់ គឺបានទទួកប្រាក់រង្វាន់លើកទឹកចិត្តពីលោក ហ៊ុន សែន ក្នុងម្នាក់ៗចំនួន៥០០ដុល្លារស្មើៗគ្នា៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.