v9
V9BET

តោះមកដឹងឈ្មោះទូក បានចំណាត់ថ្នាក់ល្អ និងបានទទួលពានរង្វាន់ពីព្រះមហាក្សត្រ

3 weeks ago​ | ដោយ V-Dr

ពិធីបុណ្យអុំទូក ចំនួន៣ថ្ងៃ ដែលត្រូវបានរៀបចំឡើង នៅខាងមុខព្រះបរម្យរាជវាំង គឺលើផ្ទៃទឹកនៃទន្លេចតុមុខ បានបញ្ចប់ដោយរលូន និងគ្មានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់កីឡាករ កីឡាការិនីណាម្នាក់នោះទេ ហើយស្ថានភាពទូទៅនៃហ្វូងអ្នកទស្សនា នៅក្នុងពិធីនេះ ក៏មិនបានបន្សល់ទុក នៅរឿងសោកសង្វេគអ្វីនោះទេ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលទទួលបន្ទុកទៅលើការរៀបចំពិធិបុណ្យអុំទូករយៈពេល៣ថ្ងៃ គឺកាលពីថ្ងៃទី១០ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការវាយតម្លៃ និងចាត់ជាចំណាត់ថ្នាក់ដល់ប្រភេទទូកចំនួន១២ ដែលទទួលបានចំណាត់ថ្នាក់ល្អ ទៅតាមផ្នែកទាំង៣។

នៅក្នុងការការចំណាត់ថ្នាក់នោះ គឺទូក ដែលទទួលបានចំណាត់ថ្នាក់ផែនលេខ១ មានចំនួន៦ទូក ឯទូកដែលទទួលបានចំណាត់ថ្នាក់ផ្នែកសោភ័ណ មាន៣ទូក ចំណែកទូកដែលទទួលបានចំណាត់ថ្នាក់ល្បឿនលឿនជាងគេ ក្នុងឆ្នាំ២០១៩នេះ គឺលេខ១បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល លេខ២ បានទៅទូកឈ្មោះ «សម្តេចវិបុលបញ្ញាបារមីមានជ័យ» និងលេខ៣ បានទៅទូកឈ្មោះ«គិរីវង់សុខសែនជ័យ» ដែលទុកទាំង២នេះ មកពីខេត្តតាកែវ។

ចំពោះទូកទាំង១២ ដែលត្រូវបានចាត់ជាចំណាត់ថ្នាក់ទៅតាមផ្នែកផ្សេងៗនេះ គឺសុទ្ធតែត្រូវបានផ្តល់កិត្តិយសឲ្យឡើងទទួលពានរង្វាន់ជយលាភីដល់ផ្ទាល់ ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធិបីទការប្រណាំងទូក កាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.