PSG ចង់បានខ្សែប្រយុទ្ធ Barcelona មកជំនួសប្រសិន Mbappe ផ្ទេរទៅ Real Madrid

2 months ago​ | ដោយ V-Dr

យោងតាមទស្សនាវដ្តីកីឡា Four Four Two បានចុះផ្សាយអោយដឹងថា PSG កំពុងដាក់គោលដៅអាទិភាពមួយគឺនាំយក Griezmann មករួមក្រុមប្រសិនជាថ្ងៃអនាគតពួកគេបាត់បង់តារាឆ្នើមវ័យក្មេង Kilyan Mbappe ទៅកាន់ក្រុមអធិរាជស Real Madrid នោះ។ ក្រុមម្ចាស់ជើងឯក Ligue១ ហាក់បង្ហាញពីចេតនានិងការយល់ឃើញថា Griezmann សក្តសមបំផុតនៅតំបន់ប្រយុទ្ធដោយចាប់ដៃគូជាមួយ Mauro Icardi និង Neymar នោះ។

ជាការពិតក្លឹបដែលមានមូលដ្ឋាននៅរាជធានីប៉ារីសប្រទេសបារាំងមានចេតនាចង់រក្សា Mbappe អស់រយៈពេលជាច្រើនឆ្នាំដោយបន្តកិច្ចសន្មាថ្មី ប៉ុន្តែនាយកប្រតិបត្តិផ្នែកកីឡាលោក Leonardo កំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពកីឡាករថ្មីមកជំនួសប្រសិនរូបគេចាកចេញ ស្របពេលក្រុមអធិរាជសមានពត៌មានមិនទាន់ផ្លូវការណ៏ថាហ៊ានចំណាយប្រាក់ ៣០០លានអឺរ៉ូសម្រាប់ Mbappe ឯណោះ។

PSG បានតាមដានទម្រង់លេងរបស់ Griezmann ចាប់តាំងពីរូបគេនៅលេងជាមួយក្រុម Atletico Madrid ហើយប្រតិបត្តិការណ៏នៅតែបន្តទោះបីជាម្ចាស់ជ័យលាភី World Cup ២០១៨ រូបនេះផ្ទេរមកចូលរួមជាមួយ Barcelona កាលពីរដូវក្តៅនេះក៏ដោយចុះ។ តែអ្វីដែលជាហេតុផលសំខាន់មួយដែល PSG អាចនិងបញ្ឈប់មហិច្ឆតាចង់បានដរាបណា Mbappe មិនផ្លាស់ចេញពីក្លឹបហើយ Griezmann នឹងឈានដល់អាយុ ២៩ឆ្នាំនៅខែមីនា២០២០ខាងមុខនោះ។

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.