v9
V9BET

Liverpoolផ្តល់មេរៀនជូរចត់ដល់Man.City ដើម្បីបង្កើនគម្លាតឈរកំពូលតារាង៨ពិន្ទូ(មានវីដេអូ)

1 week ago​ | ដោយ Polin

ក្រុមហង្សក្រហម Liverpool បានធ្វើការវាយវាយលុកយ៉ាងខ្លាំងក្លាសម្រាប់ជំនួបទទួលក្រុមភ្ញៀវMan.City ក្នុងការប្រជែងពានក្របខណ្ឌ Premier League នៅឯកីឡាដ្ឋាន Anfield កាលពីយប់ថ្ងៃទី១០ វិច្ឆិកា ២០១៩ ម្សិលមិញនេះ។ខ្សែបម្រើអន្តរជាតិប្រេស៊ីលFabinho មានឪកាសរកបានគ្រាប់បាល់នាំមុខ១គ្រាប់មុន ដោយ ការ ស៊ុតពីចំងាយជាង២០ម៉ែត្រនៅនាទីទី៦ មុនពេលមិត្តរួមក្រុមខ្សែប្រយុទ្ធអន្តរជាតិ អេហ្សីបតែតបន្ថែម គ្រាប់ បាល់ទី២នៅ នាទីទី១៣ យ៉ាងល្អបំផុត ក្រោយការលើកអោយពីកីឡាករAndrew Robertsonមុនបញ្ចប់ ការ ប្រកួត នៅតង់ទី១ ។

ចូលមកដល់តង់ទី២ខ្សែប្រយុទ្ធKun Aguero មានឪកាសរកគ្រាប់បាល់១គ្រាប់វិញតែត្រូវអ្នកចាំទីAlisson ជួយសង្គ្រោះបាល់បានខណៈនៅនាទីទី៥១ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិសេណេហ្គាល់Sadio Mane មានឪកាស បន្ថែមគ្រាប់បាល់ ចូលទី១គ្រាប់ជួយក្រុមបន្ថែមទៀតក្រោយការបញ្ចូន បាល់ពីស្លាបខាងស្តំារបស់ កីឡាករ Anderson។យ៉ាងណាមិញក្រុមការពារតំណែងជើងឯកមិនអន់ពេកនោះទេ ខណៈខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់Bernado Silva មានឪកាសរកបាន១គ្រាប់ដើម្បីវាយបំបែកពងមាននៅនាទីទី៧៨ផងដែរ។បញ្ចប់ការ ប្រកួតLiverpool ៣:១ Man.City ។

Liverpool បច្ចុប្បន្នមានគម្លាតពីក្រុមលេខ២Leicester City និង Chelsea ៨ពិន្ទុ ខណៈ Man.City ធ្លាក់ដល់ លេខរៀងទី៤។
ប្រភព:BBC
វីដេអូ:



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.