v9
V9BET

U19 កម្ពុជា ហាក់បារម្ភលើភាពខ្លាំងរបស់ថៃ ឯកោះម៉ារីណា អាចបន្តរងគ្រោះ នៅថ្ងៃនេះ

2 weeks ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រូវបានគេមើលឃើញថា នឹងត្រូវធ្វើការងារកាត់តែខ្ពស់ ខណៈពួកគេត្រូវស្វាគមន៍ក្រុមខ្លាំងរបស់ថៃ នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃសុក្រនេះ ចំណែកក្រុមកោះម៉ារីណាខាងជើង អាចនឹងបន្តរងគ្រោះក្រោមស្នាដៃរបស់ក្រុមU19ម៉ាឡេស៊ី។

នៅក្នុងការប្រកួតលើកទី៣ វគ្គជម្រុះប្រចាំពូលG នៃពានរង្វាន់ជើងឯកយុវជន អាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U19 Championship qualification 2020) ល្ងាចថ្ងៃសុក្រនេះ ក្រុមកម្ពុជា ត្រូវការឈ្នះក្រុមU19ថៃ ខ្លាំងបំផុត ដើម្បីប្រជែងរកឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែក្តីរំពឹងនេះ ត្រូវបានគេមើលឃើញថា អាចនឹងមិនកើតឡើង បើសិនជាពួកគេ លេងដោយខ្វះការប្រុងប្រយ័ត្ននោះ។

បើទោះបីជាក្រុមតំណាងឲ្យកម្ពុជាមួយនេះ ធ្លាប់បានយកឈ្នះក្រុមថៃ ៥-៤ ដ៏រំភើប នៅក្នុងការប្រកួតពានរង្វាន់ AFF U18 Championship 2019 នៅប្រទេសវៀតណាម កាលពីខែកញ្ញា កន្លងមកនេះ ប៉ុន្តែការយកឈ្នះក្រុមប្រ៊ុយណេ ៩-០ និងបន្តលត់ក្រុមកោះម៉ារីណាខាងជើង ២១-០ ក្នុងការប្រកួតពាន AFC U19 នេះ បានបង្ហាញឲ្យឃើញថា ក្រុមថៃ ពិតជាមានសមត្ថភាពលើក្រុមកម្ពុជា ខណៈកម្ពុជា បានយកឈ្នះក្រុមកោះម៉ារីនាខាងជើង ត្រឹម ៩-០ បន្ទាប់ពីចាញ់ក្រុមម៉ាឡេស៊ី ៥-៤ នោះ។

លោក Koji Gyotoku គ្រូបង្វឹកក្រុមU19កម្ពុជា ហាក់មានការបារម្ភ សម្រាប់ការជួបក្រុមថៃ លើកនេះ។ លោកបានថ្លែង ក្រោយពេលកម្ពុជាបានយកឈ្នះក្រុមកោះម៉ារីណាខាងជើង ៩-០ កាលពីថ្ងៃចន្ទថា៖ «ការប្រកួតចុងក្រោយជាមួយថៃ ក្នុងពានរង្វាន់ AFF U18 Championship 2019 នៅវៀតណាម យើងបានយកឈ្នះថៃ ប៉ុន្តែយើងមិនអាចរំពឹងខ្ពស់ សម្រាប់ប្រកួតជាមួយថៃ នៅក្នុងការប្រកួតបន្ទាប់នោះទេ ព្រោះយើងឃើញថា ថៃមានទម្រង់លេងល្អជាងលើកមុន»។

ដោយឡែកក្រុមកោះម៉ារីណាខាងជើង នឹងត្រូវធ្វើការប្រកួតលើកទី៤របស់ខ្លួន ជាមួយក្រុមU19ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃសុក្រនេះដែរ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា កោះម៉ារីណា នឹងអាចបន្តរងគ្រោះ ក្រោមស្នាដៃក្រុមម៉ាឡេស៊ី។

ក្រុមម៉ាឡេស៊ី ស្រេកឃ្លានការឈ្នះខ្លាំងបំផុត ដើម្បីប្រជែងយកលេខ១ ជាមួយថៃ ដែលឈ្នះទាំង២ប្រកួតដូចគ្នា ហើយការប្រកួតលើកទី២ កន្លងមកនេះ ម៉ាឡេស៊ី បានលត់ក្រុមប្រ៊ុយណេ ១១-០ ខណៈប្រ៊ុយណេ បានយកឈ្នះក្រុមកោះម៉ារីណា ៤-៣ នោះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.