v9
V9BET

ព្រឹត្តិការណ៍កីឡាជនពិការចំនួន៣ នឹងត្រូវធ្វើឡើង ក្រោមកិច្ចសហការការច្រើនភាគី

4 weeks ago​ | ដោយ V-Dr

វគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ប្រកួតកីឡាចំនួន៣ នឹងត្រូវបានរៀបចំឡើង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងគុណភាពដល់ក្រុមកីឡាករ កីឡាការិនីជនពិការកម្ពុជា ឲ្យបានកាន់តែប្រសើរថែមទៀត សម្រាប់ត្រៀមចេញទៅប្រកួតដណ្តើមមេដាយ នៅលើឆាកអន្តរជាតិ។

បើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ហៅកាត់ថា NPCC គឺស្ថាប័នមួយនេះ នឹងរួមសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា,Premium Sport Club, គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC), អង្គការផ្កាយសមុទ្រ, សាធារណៈរដ្ឋកូរ៉េ ព្រមទាំងសហព័ន្ធកីឡាបាល់ទេះជនពិការ បាល់ទាត់ជនពិការភ្នែក បាល់ទះអង្គុយជនពិការ បាញ់ធ្នូជនពិការ និងសហព័ន្ធកីឡាវាយកូនឃ្លីលើតុជនពិការ ដើម្បីរៀបរាប នៅវគ្គបណ្តុះបណ្តាល និងព្រឹត្តិការណ៍ប្រកួតចំនួន៣។

ជាមួយការសហការគ្នាច្រើនភាគីនេះ NPCC នឹងបើវគ្គបណ្តុះបណ្តាលកីឡាបាល់ទះអង្គុយជនពិការ បាញ់ធ្នូជនពិការ និងវាយកូនឃ្លីលើតុជនពិការ ដែលនឹងព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ស្ថិតនៅមជ្ឈមណ្ឌលជនពិការតេជោសែន ក្រោយភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បន្ថែមទៅលើនេះ កិច្ចសហការនេះ នឹងបន្តរួមគ្នា រៀបចំការប្រកួតជើងឯកបាល់បោះជិះរទេះជនពិការ នឹងប្រព្រឹត្តិទៅ ពីថ្ងៃទី២០ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅទីលាន Premium Sport Club និងវគ្គបណ្តុះបណ្តាលវាយតម្លៃចំណាត់ថ្នាក់ប្រភេទពិការ អាជ្ញាកណ្តាល ពីថ្ងៃទី១៨ ដល់ទី២១ ខែវិច្ឆិកា នៅ មជ្ឈមណ្ឌលជនពិការតេជោសែន។

ជាមួយគ្នានេះដែរ NPCC និងដៃគូសហការ នឹងរៀបចំការប្រកួតជើងឯកបាល់ទាត់ជនពិការភ្នែក ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងអង្គការផ្កាយសមុទ្រ៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.