v9
V9BET

UEFA បញ្ចេញរូបរាងបាល់ទាត់ថ្មីសម្រាប់ព្រឹត្តការណ៏Euro ២០២០

1 week ago​ | ដោយ Polin

រូបសណ្ឋានបាល់ទាត់ថ្មីផ្លូវការណ៏សម្រាប់ដាក់អោយធ្វើការប្រកួត ពានរង្វាន់ទ្វីបអឺរ៉ុបនារដូវក្តៅឆ្នាំក្រោយត្រូវបានUEFA បង្កើតឡើង ដោយមានការរចនានិងឈ្មោះតំណាងឱ្យភាពរួបរួមបញ្ចូលគ្នាប្រកបដោយសាមគ្គីភាព ។ការ ពិតមិនមានការ​ប្រកួតព្រឹត្​ត​ការណ៏​បាល់ទាត់ធំៗណាមួយដែលបានបញ្ចប់ទៅ ដោយមិនមានបាល់ថ្មី សម្រាប់អោយប្រកួតបន្តទៀតនោះទេ យ៉ាងណាមិញរូបរាង​បាល់ទាត់ថ្មី​ដែលនិងត្រូវដាក់ដំណើរការព្រឹត្តិការណ៍ប្រកួតយូរ៉ូឆ្នាំ ២០២០ នេះមានឈ្មោះថា Uniforia ដែលប្រែ​ក្លាយ​មក​ពី​ពាក្យ Unity បូកនិង Euphoria។

បាល់ថ្មីត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតសម្ភារៈកីឡាករដ៏ល្បីល្បាញលំដាប់ពិភពលោកមានឈ្មោះថា Adidas របស់​អាឡឺម៉ង់។ ព្រឹត្តិការណ៍យូរ៉ូ ២០២០គឺជាលើកដំបូងដែលការប្រកួតនឹងប្រព្រឹត្តទៅមានម្ចាស់ផ្ទះមកពីទីក្រុងចំនួន ១២ នៅជុំវិញ​ទ្វីបអ៊ឺរ៉ុបទទួលរៀបចំការប្រកួតមានដូចជាៈ Amsterdam, Baku, Bilbao, Bucharest, Budapest, Copenhagen, Dublin, Glasgow, London, Munich, Rome និង Saint Petersburg ។ការប្រកួតដំបូងនិង​ចាប់ផ្តើមធ្វើឡើងនៅ​ថ្ងៃទី១២​មិថុនា ២០១៩នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី ហើយការប្រកួតនិងបញ្ចប់ក្នុងរយៈពេល១ខែសម្រាប់ការប្រកួតវ​គ្គផ្តាច់ព្រ័ត្រនិងត្រូវធ្វើ​ឡើង​នៅទីក្រុងWembley ចក្រភពអង់គ្លេស។
ប្រភព:uefa.com



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.