v9
V9BET

គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិកម្ពុជាចុះហត្ថលេខាលេងអោយក្លឹប Vitesse Arhhem

2 weeks ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានិងជាអតីតខ្សែបម្រើក្រុម AC Milan លោក Keisuke Honda បានចុះហត្ថលេខាជាមួយលោក Vitesse Arnhem ដែលកំពុងលេងនៅលីកកំពូលក្នុងប្រទេស ហូឡង់។ អតីតកីឡាករក្រុមជម្រើសជាតិជប៉ុនរូបនេះបានបង្ហោះរូបភាព និងបញ្ជាក់ពីការផ្លាស់ប្តូរជាផ្លូវការណ៏របស់ខ្លួន នៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Tweeter និង Instagram។

កីឡាករវ័យ ៣៣ឆ្នាំចូលរួមជាមួយក្រុមហ៊ុន Vitesse ក្នុងកិច្ចសន្យារហូតដល់បញ្ចប់រដូវកាល ២០១៩-២០២០ Honda ក៏បានបង្ហើបអោយដឹងថារូបគេមានគំរោងចូលរួមប្រកួតកីឡាអូឡាំពិកដែលនិងប្រព្រឹត្តទៅនៅទីក្រុងតូក្យូក្នុងឆ្នាំ២០២០ ដូច្នេះខ្លួនត្រូវតែមានវត្តមានចូលលេងសម្រាប់បាល់ទាត់អាជីពអោយបានញឹកញាប់ដើម្បីជាប់ឈ្មោះ។

ខ្សែបម្រើរូបនេះក៏ធ្លាប់លេងនៅក្លឹប VVV-Venlo នាក្របខណ្ឌលីកកំពូលហូឡង់ Eredivisie ចន្លោះខែមករា ឆ្នាំ២០០៨ និង ២០១០ មុនពេលចែកផ្លូវគ្នាជាលើកចុងក្រោយជាមួយក្លឹបនៅលីកកំពូលអូស្រ្តាលី(A-League)គឺក្រុម Melbourne Victory កាលពីដើមខែកក្តដា២០១៩នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖​ Foxstarasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.