v9
V9BET

ខ្សែប្រយុទ្ធ Man.United ម្នាក់នេះជឿថាក្រុមនិងបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ Top ៤

2 weeks ago​ | ដោយ V-Dr

ស្ថានភាព និងទម្រង់លេងរបស់ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានបាល់ទាត់មើលឃើញថានិងមិនមានឪកាសបញ្ចប់ក្នុងជម្រើសក្រុមកំពូលតារាងទាំងបួនពេលបញ្ចប់រដូវកាល ២០១៩-២០២០ នោះទេ។ ផ្ទុយទៅវិញឆ្លើយតបនិងបញ្ហានេះខ្សែប្រយុទ្ធ Marcus Rashford បានបដិសេធនិងមិនជឿថាក្រុមរបស់ខ្លួននិងមិនមានឪកាសជាប់កៅអីចូលរួមប្រកួតពានរង្វាន់ UEFA Champions League (UCL) រដូវកាលក្រោយបាននោះទេ។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ បានប្រាប់ទូរទស្សន៍ Sky Sports ថា: វាពិតជាលំបាកណាស់ក្នុងការទទួលបានចំណាត់ ថ្នាក់កំពូល ទាំងបួន ប៉ុន្តែវាមិនអាចទៅរួចទេ។ហើយមិនចាំបាច់ផ្តោតលើក្រុមណាមួយផ្សេងទេព្រោះយើងលេងបានល្អ បំផុតនៅពេលយើងផ្តោតលើខ្លួនយើងនិងធ្វើការកែលំអចំណុចខ្វះខាត និងលេងប្រកបដោយភាពស៊ីសង្វាក់។នេះជាមធ្យោបាយតែមួយគត់ហើយយើងត្រូវត្រលប់ទៅធ្វើរឿងទាំងនោះវិញ

ក្រោយឈ្នះ ៣ ប្រកួតជាប់ៗគ្នាគ្រប់ក្របខណ្ឌប្រកួត Man.United បានភ្លាត់ស្នៀតចាញ់ក្រុម Bournemouth កាលពីសប្តាហ៏មុន ស្របពេលបច្ចុប្បន្នក្រុមកំពុងឈរនៅលេខរៀងទី១០ និង ត្រូវឆ្លងកាត់វគ្គជម្រុះពានធំបំផុតសម្រាប់បាល់ទាត់អាជីពទី២នៅទ្វីបអឺរ៉ុបគឺ Europa League ទៅកាន់វគ្គ១៦ក្រុម ប្រសិនបើពួកគេផ្តួល Partizan Belgrade នាទឹកដី Old Trafford នៅថ្ងៃព្រហស្បតិ៍នេះបាន។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.