v9
V9BET

អតីតគ្រូបង្វឹក Liverpool ជឿថាក្លឹបនិងឈ្នះជើងឯក Premier League រដូវកាលនេះ

2 weeks ago​ | ដោយ V-Dr

អតីតគ្រូបង្វឹក Liverpool លោក Rafael Benitez ជឿជាក់ថាអតីតក្លឹបដែលលោកធ្លាប់ដឹកនាំនិងឈ្នះពានលីកកំពូលនៅរដូវកាលនេះ។ គ្រូបង្វឹកសញ្ជាតិអេស្បាញធ្លាប់បង្វឹកក្រុមនៅចន្លោះឆ្នាំ ២០០៤-២០១០ បានប្រាប់អោយដឹងថាៈ ក្រោយឆ្លងកាត់បទពិសោធន៏ច្រើនកាលពីឆ្នាំមុន Liverpool ក្រុមនិងទទួលលទ្ធផលវិជ្ជមាន ប៉ុន្តែ Man City នៅតែជាគូប្រជែងដ៏លេចធ្លោ។ សម្រាប់ Liverpool ពួកគេដឹងពីវិធីយកឈ្នះគូប្រកួតជាមួយកីឡាករដ៏មានគុណសម្បត្តិនិងទេពកោសល្យអស្ចារ្យ។ អ្វីៗនិងឃើញច្បាស់នៅខែឧសភា ព្រោះខែវិច្ឆិកានេះនៅមិនទាន់ច្បាស់នៅឡើយទេ

ក្រុមហង្សក្រហម Liverpool និងត្រូវជួបប្រកួតគ្នាជាមួយក្រុមមេឃខៀវ Manchester City នៅឯកីឡាដ្ឋាន Anfield នាចុងសប្តាហ៍នេះ ដើម្បីដណ្តើមពានក្របខណ្ឌ Premier League។ ក្រុមរបស់គ្រូបង្វឹកលោក Jurgen Klopp កំពុងនាំមុខ ៦ពិន្ទុលើគូប្រជែងដ៏ប្រកៀកប្រកិតគឺក្រុមការពារតំណែងជើងឯក Manchester City។ ដូច្នេះការប្រកួតនៅសប្តាហ៏ទី១២ ខាងមុខនេះអាចជាពេលវេលាមួយដែលនិងបង្ហាញអោយឃើញពីឪកាសនិងភាគរយខ្ពស់របស់ក្រុមទាំងពីរ ក្នុងការលើកពានរដូវកាល ២០១៩-២០២០ នេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstarasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.