v9
V9BET

កម្ពុជា បញ្ចេញបញ្ជីឈ្មោះក្រុមបាល់ទាត់ ត្រៀមទៅស៊ីហ្គេម ប៉ុន្តែមិនទាន់មានកីឡាករលើសអាយុទាំង២នាក់

2 weeks ago​ | ដោយ V-Dr

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករបឋមចំនួន២៥នាក់ សម្រាប់ប្រមូលផ្តុំហ្វឹកហាត់ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ជាផ្លូវការហើយ។

កីឡាករទាំង២៥នាក់ ដែលត្រូវបានកោះហៅឲ្យចូលរួមការប្រមូលផ្តុំនោះ គឺសុទ្ធសឹងតែជាកីឡាករវ័យក្មេង កំពុងមានទម្រង់លេងល្អ ស្ថិតក្នុងអាយុក្រោម២២ឆ្នាំ ប៉ុន្តែនៅក្នុងចំណោមកីឡាករទាំង២៥នាក់នោះ គឺសហព័ន្ធ នៅមិនទាន់ដាក់បញ្ជូលកីឡាករមានអាយុលើស២២ឆ្នាំ ទៅតាមការអនុញ្ញាតរបស់គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេម នៅហ្វីលីពីន នៅឡើយទេ។

យ៉ាងណាក៏ដោយ ជុំវិញនឹងបញ្ហានេះ ត្រូវបានមន្រ្តីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយរូប បានប្រាប់ថា៖«ពិតណាស់ នៅក្នុងចំណោមកីឡាករទាំង២៥នាក់ ដែលត្រូវបានកោះហៅឲ្យចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ គឺយើងនៅមិនទាន់ដាក់បញ្ជូលកីឡាករលើសអាយុទាំង២នាក់នៅឡើយទេ ប៉ុន្តែកីឡាករលើសអាយុទាំង២នាក់នោះ យើងនឹងបញ្ជូល នៅក្នុងបញ្ជីឈ្មោះចុងក្រោយ»។

គួរបញ្ជាក់ថា នៅពេលនេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការប្រមូលផ្តុំទាំងក្រុមU22ជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការប្រកួតស៊ីហ្គេម នៅហ្វីលីពីន និងក្រុមធំជម្រើសជាតិកម្ពុជា សម្រាប់ប្រកួតជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ក្រោមការបង្វឹករបស់គ្រូបង្គោល លោក Felix Dalmas តែមួយ ហេតុនេះកីឡាករលើសអាយុទាំង២នាក់នោះ ក៏ស្ថិតក្នុងការប្រមូលផ្តុំដូចគ្នា។

សម្រាប់ការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ខាងមុខនេះ ក្រុមកម្ពុជា បានឈរនៅពូលA ជាមួយក្រុមម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងក្រុមទីម័រខាងកើត ខណៈពូលB ដែលគេគិតថា ជាមូលមរណៈនោះ មានក្រុមម្ចាស់ជើងឯក ថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ និងប្រ៊ុយណេ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.