v9
V9BET

ក្រុម E-Sports កម្ពុជា ចេញទៅពង្រឹងសមត្ថភាពបន្ថែម ដើម្បីចូលរួមប្រកួតជើងឯកពិភពលោក នៅម៉ាឡេស៊ី

2 weeks ago​ | ដោយ V-Dr

ក្រុមអត្តពលិកកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានហោះបោះពួយទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃអង្គារនេះ ដើម្បីហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក Mobile Legends: Bang Bang World Championship ហៅកាត់ថា M1 ដោយមានប្រាក់រង្វាន់សរុបរហូតដល់ ២៥០០០០ដុល្លារអាមេរិក នៅទីលាន Axiata Arena តំបន់ Bukit Jalil ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១១ ដល់ទី១៧ ខែវិច្ឆិការ ខាងមុខនេះ។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងជាប្រធានប្រតិភូ ដឹកនាំការប្រកួតនេះ បានប្រាប់ថា៖«កីឡាករទាំង៦នាក់ បានធ្វើដំណើរទៅហ្វឹកហាត់នៅម៉ាឡេស៊ី មុន ហើយនៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ ពួកគេត្រូវចូលរួមប្រកួតជម្រុះតាមពូល ដើម្បីស្វែករកឱកាសឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ដែលនឹងធ្វើពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា»។
ព្រឹត្តិការណ៍ជើងឯកពិភពលោកដ៏ធំ មិនធ្លាប់មាននេះ នឹងប្រជុំទៅដោយក្រុមកីឡាករអេឡិចត្រូនិកខ្លាំងៗ ដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ មកពី១៤តំបន់ជុំវិញពិភពលោក។ ការប្រកួតទាំងអស់ នឹងផ្សាយផ្ទាល់តាមរយៈ Youtube Gaming ហើយនេះជាព្រឹត្តិការណ៍អស្ចារ្យ ដែលអ្នកនិយមចូលចិត្តកីឡាអេឡិចត្រូនិកលើវិញ្ញាសា Mobile Legends: Bang Bang ពិតជាទទួលបាននូវបទពិសោធដ៏អស្ចារ្យជាក់ជាមិនខាន ខណៈវិញ្ញាសានេះ ក៏ត្រូវដាក់ឲ្យប្រកួតនៅស៊ីហ្គេម ប្រទសហ្វីលីពីន ចុងឆ្នាំ២០១៩នេះ ផងដរ។

ការប្រកួតជើងឯកពិភពលោកនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនកម្សាន្ត MOONTON និងដៃគូឧបត្ថម្ភដ៏សំខាន់ U Mobile។ លោក Justin Yuan ជានាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន MOONTON បានគូសបញ្ជាក់ថា៖ «U Mobile ដែលជាក្រុមហ៊នទូរគមនាគន៍ ទទួលបានពានរង្វាន់ជាច្រើនរបស់ប្រទេសម៉ាឡេស៊ី បានពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន MOONTON ហើយបានក្លាយជាដៃគូឧបត្ថម្ភផ្លូវការ សម្រាប់ការប្រកួតជើងឯកពិភពលោក M1 World Championship»។

លោក Justin Yuan បានបញ្ជាក់បន្ថែមថា៖ «ភាពជាដៃគូរបស់ U Mobile ជាមួយ ក្រុមហ៊ុន MOONTON បានឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិស័យកីឡាអេឡិចត្រូនិកទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងពិភពលោក»។

ក្រុមខ្លាំងមកពីប្រទេសម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពន និងមីយ៉ាន់ម៉ា ព្រមទាំងក្រុមជាប់វគ្គជម្រុះមកពីប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួរគី រុស្ស៊ី សហរដ្ឋអាមេរិក និងប្រេស៊ីល នឹងចូលរួមព្រឹត្តិការណ៍ជើងឯកពិភពលោកដ៏ធំមួយនេះ ដើម្បីប្រជែងគ្នាឆ្ពោះទៅដណ្តើមយកបាន អមដោយប្រាក់រង្វាន់សរុបចំនួន២៥ម៉ឺនដុល្លារ។

នៅពេលសួរពីទំនុកចិត្ត លោក លន់ សាមឌី បានឆ្លើយតបថា៖ «យើងសង្ឃឹមខ្លាំងទៅលើក្រុមកីឡាកររបស់យើង ប៉ុន្តែយើងមិនទាន់ហ៊ានសន្យាថា នឹងទទួលបានជយលាភី ឬយ៉ាងណានោះទេ ព្រោះ Mobile Legend នេះជាវិញ្ញាសាថ្មី។ ទោះយ៉ាងណា សហព័ន្ធ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពហើយ ហើយកីឡាកររបស់យើង ក៏មានការតាំងចិត្តខ្ពស់ដែរថា នឹងខំប្រឹងធ្វើឲ្យបានល្អ នៅក្នុងការប្រកួតជើងឯកពិភពលោកនេះ»៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.