v9
V9BET

ក្រោយចាញ់Leicester ធ្ងន់ករ!កីឡាករSouthampton ធ្វើអំពើល្អមួយស្អំចិត្តអ្នកគាំទ្រ

3 weeks ago​ | ដោយ Polin

យោងគេហទំព័រផ្លូវការណ៏របស់ក្លឹបSouthamptonកាលពីថ្ងៃអាទិត្យនេះបានអោយដឹងថា កីឡាករ ព្រមទាំង បុគ្គលិកនិង គ្រូបង្វឹករបស់ក្លិប ទាំងអស់បានយល់ព្រមគ្នាបរិច្ចាគប្រាក់ឈ្នួលប្រចាំសប្តាហ៏មួយចំណែករបស់ពួកគេរៀងៗខ្លួន ដើម្បីចូល​រួមសកម្មភាពសប្បុរសធម៌គោលបំណងលួងចិត្ត អ្នកគាំទ្របន្ទាប់ពីក្រុមម្ចាស់ផ្ទះ ប្រកួតចាញ់ក្រុមភ្ញៀវLeicester City ក្នុងលទ្ធផលដល់ទៅ៩ទល់និង ០ កាលពីថ្ងៃសៅរ៏ ។កីឡាករ Ayoze Perez, Jamie Vardy ព្រមទាំង Ben Chilwell, Youri Tielemans និង James Maddison សុទ្ធសឹង ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានអោយក្រុមរបស់គ្រូបង្វឹកលោកBrendon Roger នាកីឡដ្ឋាន St Mary’s ។

ប្រភពដដែលបន្តថា ក្លឹបមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងត្បូងចក្រភព អង់គ្លេស ព្រមទាំងសមាជិកជម្រើស១១នាក់​ដំបូងនៅក្នុងក្រុមទាំងអស់បាន បរិច្ចាគប្រាក់ឈ្នួលនោះដល់ មូលនិធិឈ្មោះSaints Foundation ដែលនិង​ចូលរួមធ្វើការឧបត្ថម្ភនៅក្នុងសហគមន៍ដើម្បីផ្លាស់ប្តូរជីវិតរបស់​មនុស្សពេញវ័យនិងកុមារតាមរយៈការលេងកីឡា។

Southampton នឹង ត្រូវធ្វើដំណើរទៅសួរសុខទុក្ខ Manchester City នាថ្ងៃអង្គារនេះដើម្បីដណ្តើមពានរង្វាន់EFL Cup រឺCarabao Cup ហើយវិលត្រឡប់មកកាន់ កីឡដ្ឋានអ៊ីធីហាតវិញម្តងទៀតនៅថ្ងៃសៅរ៍នេះសម្រាប់ការប្រកួតក្របខណ្ឌPremier League សប្តាហ៏ទី១១បន្តទៀត។
ប្រភព:Sportskeeda



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.