v9
V9BET

ក្រុម U19 កម្ពុជា កំណត់យកសមាជិកចុងក្រោយ ត្រូវប្រកួតពាន AFC ខណៈការលក់សំបុត្រ ត្រូវពន្យារពេល

3 weeks ago​ | ដោយ V-Dr

គ្រូបង្វឹកជនជាតិជប៉ុន លោក Koje Gyotoku បានឈានដល់ការកាត់ចេញនៅសមាជិកម្នាក់ និងដាក់ជំនួសកីឡាករថ្មីម្នាក់ទៀត ទៅក្នុងបញ្ជីឈ្មោះចុងក្រោយនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ សម្រាប់ការប្រមូលផ្តុំចុងក្រោយ ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតជម្រុះប្រចាំពូលG ពានរង្វាន់ AFC U19 Championship 2020 នៅពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

នៅក្នុងបញ្ជីឈ្មោះកីឡាករ២៣នាក់ចុងក្រោយនេះ លោក Koje Gyotoku បានសម្រេចកាត់កីឡាករ ស រតនា និងកីឡាករ គី រីណា និងជំនួសវិញដោយកីឡាករ សៅ វ៉ៃហ្វី ខណៈបេក្ខភាពចំនួន២២នាក់ទៀត គឺរក្សាទុកនៅដដែល។

ក្រុមកីឡាករទាំង២៣នាក់នេះ នឹងបន្តការហ្វឹកហាត់ជាមួយលោក លោក Koje Gyotoku នៅពហុកីឡដ្ឋានជាតិ រហូតដល់ថ្ងៃប្រកួតផ្លូវការតែម្តង គឺមុនពេល ពួកគេត្រូវប្រកួតបើកឆាកជាមួយក្រុមU19ម៉ាឡេស៊ី នៅថ្ងៃទី២ រួចបន្តទៅជួបក្រុម Northern Mariana Islands នៅថ្ងៃទី៤ និងប៉ះក្រុមថៃ នៅថ្ងៃទី៨ ហើយចុងក្រោយកម្ពុជា ត្រូវប្រកួតជាមួយក្រុមប្រ៊ុយណេ នៅថ្ងៃទី១០ ខែវិច្ឆិកា។

ដោយឡែកសម្រាប់សំបុត្រទស្សនាការប្រកួតជម្រុះប្រចាំពូលG ពានរង្វាន់ AFC U19 Championship 2020 ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងដាក់លក់នៅថ្ងៃទី២៨ ខែតុលានេះ គឺត្រូវបានពន្យារពេល ទៅលក់នៅថ្ងៃទី៣១ ខែតុលាវិញ ដោយសារតែសហព័ន្ធ មានការកែសម្រួលរចនាបទឌីហ្សាញសំបុត្រសម្រាប់ទស្សនាការប្រកួតនេះ ឲ្យកាន់តែល្អប្រសើរ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.