v9
V9BET

ក្រុម U19 ហ្វឹកហាត់ត្រៀមប្រកួតពាន AFC U19 ខណៈជម្រើសជាតិកម្ពុជា ត្រូវប៉ះម៉ុងហ្គោលី

4 weeks ago​ | ដោយ V-Dr

ក្រុមជម្រើសរើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) បាននឹងកំពុងប្រមូលផ្តុំធ្វើការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតពានរង្វាន់ AFC U19 Championship 2020 ក្នុងនាមជាម្ចាស់ផ្ទះ នាដើមខែវិច្ឆិកា ខាងមុខនេះ ចំណែកក្រុមជម្រើសជាតិកម្ពុជា ក៏នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ផងដែរ។

កីឡាករចំនួន២៤នាក់ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅឲ្យចូលប្រមូលផ្តុំ នៅក្នុងបញ្ជីឈ្មោះជាបឋម លើកនេះ ហើយអ្នកទាំងនេះ បានចាប់ផ្តើមហ្វឹកហាត់ នៅពហុកីឡដ្ឋានជាតិ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន កាលពីថ្ងៃពុធ ដើម្បីត្រៀមការប្រកួតប្រចាំពូលG នៃពានរង្វាន់ AFC U19 Championship 2020 ដែលនឹងត្រូវធ្វើនៅពហុកីឡដ្ឋានជាតិ ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្រាប់ការប្រកួតពានរង្វាន់ AFC U19 Championship 2020 នេះ កម្ពុជា ឈរនៅពូលG ជាមួយថៃ ម៉ាឡេស៊ី ប្រ៊ុយណេ និងក្រុម Northern Mariana Islands ហើយតាមកម្មវិធីប្រកួត គឺក្រុមU19 កម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមU19ម៉ាឡេស៊ី នៅថ្ងៃទី២ រួចបន្តទៅជួបក្រុម Northern Mariana Islands នៅថ្ងៃទី៤ និងប៉ះក្រុមថៃ នៅថ្ងៃទី៨ ហើយចុងក្រោយកម្ពុជា ត្រូវប្រកួតជាមួយក្រុមប្រ៊ុយណេ នៅថ្ងៃទី១០ ខែវិច្ឆិកា។

ដោយឡែកក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមជម្រើសជាតិម៉ុងហ្គោលី ហើយតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺក្រុមទាំង២នេះ នឹងត្រូវប្រកួតគ្នា នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

គេនៅមិនទាន់ដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្តុំឡើងវិញ នៅថ្ងៃណាឲ្យប្រាកដនោះទេ ប៉ុន្តែការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម៉ុងហ្គោលី នេះ គឺដើម្បីដកស្រង់បច្ចេកទេស និងពង្រឹងសមត្ថភាពឲ្យបានកាន់តែប្រសើរ ដើម្បីត្រៀមប្រកួតផ្លូវការ ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)ជាមួយក្រុមម្ចាស់ផ្ទះហុងកុង នៅថ្ងៃទី១៩ ខែវិច្ឆកា ខណៈជំនួបជើងទី១កន្លងមក ក្រុមទាំង១ បានស្មើគ្នា ១-១។ ចំណែក៣ប្រកួតទៀត កម្ពុជា បានចាញ់ក្រុមបារ៉ែន ១-០ ចាញ់ក្រុមអ៊ីរ៉ង់ ១៤-០ និងចាញ់ក្រុមអ៊ីរ៉ាក់ ៤-០៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.