v9
V9BET

Arsenal ជួបភាពអាម៉ាសនៅ Sheffield ខណៈ Mousset រកបានគ្រាប់បាល់

4 weeks ago​ | ដោយ V-Dr

ក្រុម Arsenal បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Sheffield United ខណៈដែលកីឡាករ Lys Mousset បានធ្វើឲ្យក្រុមកាំភ្លើងធំមួយនេះ ជួបភាពអាម៉ាសក្នុងការប្រកួតក្រៅដី កាលពីថ្ងៃចន្ទ។

ក្រុមរបស់លោក Unai Emery មិនស្គាល់ឈ្នះក្នុងការប្រកួតក្រៅដីនៃក្របខ័ណ្ឌ Premier League សោះ បើគិតចាប់តាំងពីសប្តាហ៍បើកឆាកនៅរដូវកាលនេះ បន្ទាប់ពីមិនអាចធ្វើការប្រជែងជាមួយនឹងក្រុម Sheffield នៅកីឡដ្ឋាន Bramall Lane។ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Mousset ដែលបានបង្ហាញខ្លួនជាលើកទី១របស់គេក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុម Sheffield បានដាក់ទណ្ឌកម្មទៅលើភាពទន់ខ្សោយនៃតំបន់ការពាររបស់ក្រុម Arsenal ក្នុងតង់ទី១ ដើម្បីរកគ្រាប់បាល់ទី២របស់គេ បើគិតចាប់តាំងពីផ្ទេរមកពីក្លិប Bournemouth។

គ្រាប់បាល់នេះ គ្រប់គ្រាន់ក្នុងការធ្វើឲ្យក្រុម Arsenal រងបរាជ័យជាលើកទី២របស់ពួកគេនៅរដូវកាលនេះ ក៏ដូចជាបញ្ចប់ការឈ្នះជាប់ៗគ្នារបស់ពួកគេត្រឹម៨ប្រកួត ក្នុងរាល់យុទ្ធនាការទាំងអស់។ ក្រុម Arsenal កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅលើតារាងលីក ក្រោយពីការបង្ហាញពីទម្រង់លេងដ៏ល្អក្នុងរយៈពេលខ្លីមួយ ដែលបញ្ជាក់ថា ក្រុមរបស់លោក Emery ត្រូវការរៀបចំក្រុមឲ្យបានល្អប្រសើរជាងនេះទៀត។ ក្រោមការដឹកនាំរបស់លោក Emery ក្រុម Arsenal បានការពារមិនឲ្យមានគ្រាប់បាល់ចូលទីរបស់ខ្លួនតែ២ប្រកួតគត់ ក្នុងការប្រកួតក្រៅដីនៃក្របខ័ណ្ឌលីក២៤ប្រកួត ហើយពួកគេបានបង្ហាញពីភាពទន់ខ្សោយម្តងទៀត ពេលប្រកួតក្រៅដី៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.