v9
V9BET

HAVAL ជាប់ចំណាត់ថ្នាក់ជាម៉ាករថយន្តលេខ ១ ក្រោមការវាយតម្លៃរបស់ក្រុមហ៊ុនអន្តរជាតិ Brand Finance Global

4 weeks ago​ | ដោយ V-Dr

ក្រុមហ៊ុន Brand Finance ដែលជាក្រុមហ៊ុនអន្តរជាតិផ្តល់សេវាពិគ្រោះយោបល់ និងវាយតម្លៃតម្លៃ បានចេញផ្សាយរបាយការណ៍ Brand Finance Global 500។ ម៉ាករថយន្ត HAVAL បានជាប់ក្នុងបញ្ជីម៉ាកយីហោទាំង ៥០០ ដែលមានតម្លៃបំផុតលើពិភពលោក និងត្រូវបានចាត់ថ្នាក់នាំមុខគេលើម៉ាករថយន្តផ្សេងទៀតរបស់ប្រទេសចិន។

ក្រុមហ៊ុន Brand Finance ជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សា និងវាយតម្លៃឯករាជ្យនិងល្បីឈ្មោះនៅក្នុងចក្រភពអង់គ្លេស ហើយមានជំនាញនិងឯករាជ្យភាពរបស់ក្រុមហ៊ុនត្រូវបានទទួលស្គាល់ដោយបណ្តាក្រុមហ៊ុនសាធារណៈរបស់ពិភពលោក។

HAVAL ជាប់ជាម៉ាករថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា

ក្នុងឆ្នាំ ២០១៧ HAVAL ដែលជាម៉ាកយីហោនាំមុខលើរថយន្តប្រភេទ SUV បានលក់អស់ជាង ៨៥០,០០០ គ្រឿង ដែលកាន់កាប់តំណែងឈានមុខគេនៅលើទីផ្សាររថយន្តប្រភេទ SUV រយៈពេល ៨ ឆ្នាំជាប់គ្នា។ សមិទ្ធផលនេះសម្រេចបានដោយសារតែការខិតខំប្រឹងប្រែងគ្មានទីបញ្ចប់របស់ម៉ាក HAVAL ក្នុងការផ្លាស់ប្តូរ និងកែលម្អរចនាសម្ព័ន្ធផលិតផល។ HAVAL H6 ជា“ រថយន្តប្រភេទ SUV ថ្នាក់ជាតិរបស់ប្រទេសចិន” ដែលលក់បានជាង ៥០០,០០០ គ្រឿងហើយម៉ូដែលនេះបានជាប់ចំណាត់ថ្នាក់ជើងឯកអស់រយៈពេល ៥៧ ខែជាប់ៗគ្នាហើយវាក្លាយជាម៉ាកដែលលក់ដាច់ជាងគេ។ ម៉ាស៊ីន 11.5GDIT ដែលបំពាក់សម្រាប់យីហោ HAVAL H6 ថ្មីនេះត្រូវបានគេផ្តល់តម្លៃថាជា “បេះដូងចិន” នៃពានរង្វាន់ផ្នែកម៉ាស៊ីនដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៧ និងប្រអប់លេខប្រភេទ 7DCT បានឈ្នះពានផ្នែកប្រអប់លេខដ៏ល្អបំផុតលើពិភពលោក។

រូបរាង H6 ថ្មីលេចធ្លោលើទីផ្សារ ហើយមានគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើរនូវបទពិសោធន៍នៃការបើកបរប្រកបដោយសុវត្ថិភាពនិងប្រកបដោយផាសុកភាពជាមួយនឹងបច្ចេកវិទ្យា និងការកម្សាន្តរីករាយជាមួយនឹងភាពទាក់ទាញរបស់ HAVAL ដែលមានសមត្ថភាពអស្ចារ្យ។

ចាប់តាំងពីការបង្ហាញខ្លួននៅលើទីផ្សារ HAVAL H2 លក់បានជាង ១០,០០០ គ្រឿងសម្រាប់រយៈពេល ៣៩ ខែជាប់ៗគ្នាហើយដូច្នេះវាក្លាយជាម៉ូដែលតារានៅលើទីផ្សាររថយន្តប្រភេទ SUV ខ្នាតតូច។ រូបរាងទាន់សម័យ និងផ្ទៃខាងក្នុងដ៏ល្អឥតខ្ចោះធ្វើឱ្យវាទទួលបានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនក្នុងស្រុកនិងក្រៅស្រុក។

HAVAL គឺជារថយន្តម៉ាកឈានមុខលើលើប្រភេទ SUV ដែលតែងតែផ្តោតលើ“ សុវត្ថិភាព” ជាចម្បង។ ចាប់ពីចំណាត់ថ្នាក់ “ យីហោរថយន្ត SUV ដែលមានឥទ្ធិពលបំផុតលើពិភពលោក” រហូតដល់ចំណាត់ថ្នាក់“ ការពេញនិយមខ្លាំងបំផុតរបស់អតិថិជន” និងពីការបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍នៅអាមេរិកខាងជើងនិងអឺរ៉ុបរហូតដល់ការចែកចាយផលិតផលម៉ាកនេះទៅកាន់បណ្តាប្រទេសជាង ៤០ ប្រទេស ម៉ាក HAVAL បានអភិវឌ្ឍខ្លួនក្លាយជាម៉ាករថយន្ត SUV ដែលមានតម្លៃបំផុតនៅលើពិភពលោក។

ម៉ាក HAVAL ទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពលំដាប់ផ្កាយប្រាំរបស់ស្ថាប័ន C-NCAP ផ្តល់ជូនអតិថិជននូវ“ ប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត” និងឈានមុខគេក្នុងការធ្វើតេស្តិ៍ ដោយមិនត្រឹមតែបង្ហាញពីភាពរឹងមាំរបស់ HAVAL ក្នុងនាមជាយីហោឈានមុខលើរថយន្ត SUV ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សជាម៉ាកយីហោរថយន្តល្បីល្បាញផ្នែកសុវត្ថិភាព។

ម៉ាក HAVAL មានបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតដូចជា ប្រព័ន្ធមុខងារផ្តល់ដំណឹងពេលវ៉ាជែង (blind spot monitoring system) មុខងារផ្តល់ដំណឹងអំពីការចេញពីគន្លងផ្លូវ (lane departure warning) ប្រព័ន្ធជំនួយចត (park assist system) តួរថយន្តរឹងមាំ និងប្រព័ន្ធការពារ 3DP និង ប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវៃ (smarter security system) ក្នុងគោលបំណងផ្តល់ជូនអ្នកបើកបរនិងអ្នករួមដំណើររបស់យើងនូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ស្ថានភាពផ្លូវ។

ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញផ្ទាល់ទីតាំង SHOWROOM របស់ក្រុមហ៊ុន WORLDWIDE MOTORS COMPANY LTD (WMC) ដែលមានអាសយដ្ឋាននៅអគារលេខ79 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 078 999006 សម្រាប់កុម្ម៉ង់ទិញម៉ាករថយន្តនេះ។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.