v9
V9BET

ក្រុមហ្វុតសាលកម្ពុជា ត្រូវសាកជើងជាមួយក្រុមលីកថៃ ដើម្បីពង្រឹងគុណភាព ត្រៀមការប្រកួតផ្លូវការ នៅវៀតណាម

1 month ago​ | ដោយ V-Dr

ក្រុមជម្រើសជាតិហ្វុតសាលកម្ពុជា ដែលទើបបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃនោះ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមលីកហ្វុតសាលរបស់ថៃ នៅព្រឹកថ្ងៃពុធនេះ ដើម្បីដកស្រងបច្ចេកទេស និងពង្រឹងគុណភាពលេង ត្រៀមចូលរួមការប្រកួតជម្រើសជើងឯកបាល់ទាត់ក្នុងសាលក្របខ័ណ្ឌអាស៊ាន (AFF Futsal Championship 2019) នៅប្រទេសវៀតណាម ដែលត្រូវធ្វើពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលា។

ក្រុមហ្វុតសាលកម្ពុជា នឹងត្រូវធ្វើការប្រកួត នឹងត្រូវសាកជើងជាមួយក្រុម Kasem Bundit Univdersity នៅកីឡដ្ឋាន Kodang នាព្រឹកម៉ោង១១ ថ្ងៃពុធនេះ ហើយនេះជាការប្រកួតមិត្តភាពលើកទី១ នៅលើទឹកដីក្រុងបាងកក មុនពេលពួកគេ បន្តទៅជួបក្រុម Rajnavy FC នៅព្រឹកម៉ោង ១១:៣០ ថ្ងៃព្រហស្បតិ៍ និងប៉ះក្រុម Port FC នារសៀលម៉ោង ១៤:០០ នៅថ្ងៃសុក្រ។

លោក ផាន សុផានណារ៉ា គ្រូបង្វឹកក្រុមហ្វុតសាលកម្ពុជា បានចាត់ទុកការប្រកួតមិត្តភាពជាមួយក្រុមលីកហ្វុតសាលរបស់ថៃទាំង៣នេះ ថាជាពេលវេលា ដែលកម្ពុជា អាចដកស្រង់បានបទពិសោធថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតផ្លូវការ ក្នុងពានរង្វាន់ AFF Futsal Championship 2019 នៅប្រទេសវៀតណាម។

គ្រូបង្វឹករូបនេះ បានប្រាប់តាមហ្វេសប៊ុក ពីប្រទេសថៃមកថា៖ «តាមរយៈការប្រកួតមិត្តភាពជាមួយក្រុមលីកលំដាប់របស់ប្រទេសថៃ ទាំង៣នេះ យើងរំពឹងថា យើងនឹងមានការរីកចម្រើននូវទម្រង់លេងរួម យុទ្ធសាស្រ្ត កម្លាំង ពិសេសបទពិសោធថ្មីបន្ថែមទៀត ហើយក្រោយការប្រកួត យើងនឹងបានដឹងពីចំណុចខ្វះខាត ដែលយើងត្រូវបំពេញ មុនពេលយើងធ្វើដំណើរទៅប្រទេសវៀតណាម»។

គួរបញ្ជាក់ថា កីឡាករចំនួន១៤នាក់ ត្រូវបានបញ្ជូនឲ្យទៅបោះជំរុំហ្វឹកហាត់នៅទីក្រុងបាងកក ប្រទេសថៃ លើកនេះ គឺពួកគេ នឹងហ្វឹកហាត់នៅទីនោះចំនួន១សប្តាហ៍ ហើយបន្ទាប់មក ពួកគេ នឹងធ្វើដំណើរទៅកាន់ទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីប្រកួត AFF Futsal Championship 2019 នៅទីនោះ។

នៅក្នុងការប្រកួត AFF Futsal Championship 2019 នេះ ក្រុមហ្វុតសាលកម្ពុជា បានឈរនៅពេលA ដោយពួកគេ នឹងត្រូវជួបក្រុមថៃ នៅថ្ងៃទី២១ រួចទៅប៉ះក្រុមមីយ៉ាន់ម៉ា ថ្ងៃទី២២ និងចុងក្រោយត្រូវប្រកួតជាមួយក្រុមទីម័រខាងកើត នៅថ្ងៃទី២៣ ខែតុលា។ ចំណែកពូលB មានក្រុមម្ចាស់ផ្ទះវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងក្រុមអូស្រ្តាលី៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.