v9
V9BET

គ្រូអ៊ីរ៉ាក់ ហាក់មិនស្កប់ចិត្តនឹងការឈ្នះត្រឹម ៤-០ តែកម្ពុជា ពេញចិត្តទទួលយកការចាញ់

1 month ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ លោក Strichko Katanetch ហាក់មិនទាន់ស្កប់ចិត្តចំពោះការយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ត្រឹម ៤-០ នោះទេ ផ្ទុយពីនេះលោក Felix Dalmas មិនបានផ្តោតខ្លាំងទៅលើការចាញ់នេះទេ គឺលោកបានកោតសរសើរ និងអរគុណដល់កូន ដែលធ្វើបានល្អទៅតាមទស្សនៈបាល់ទាត់របស់កម្ពុជា បើទោះបីជា ពួកគេបានបន្តចាញ់ នៅលើទឹកដីខ្លួនឯងក៏ដោយ។

លោក Strichko Katanetch បានមើលឃើញថា ក្រុមអ៊ីរ៉ាក់ គួរតែរកបានគ្រាប់បាល់ច្រើនជាង៤គ្រាប់នេះ។ លោកបាននិយាយ ក្នុងសន្និសីទកាសែត ក្រោយការប្រកួតថា៖«ខ្ញុំសូមអរគុណដល់កីឡាកររបស់ខ្ញុំ ដែលបានដណ្តើមបានជ័យជម្នះលើក្រុមកម្ពុជា ប៉ុន្តែមែនទែនទៅយើងគួរតែទាត់បាល់បញ្ចូលទីបានច្រើនជាងនេះ ព្រោះយើងបានបង្កើតឱកាសច្រើនមែនទែន»។

សម្រាប់ការប្រកួត នៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃអង្គារ ម្សិលមិញ ដោយមានអ្នកទស្សនាផ្ទាល់ជិត៥ម៉ឺននាក់នោះ ក្រុមអ៊ីរ៉ាក់ ដែលមានប្រៀបទាំងបច្ចេកទេស សមត្ថភាពក្នុងការលេង និងកាយសម្បទានោះ បានដាក់សម្ពាធទៅលើក្រុមកម្ពុជា យ៉ាងខ្លាំង និងរកបាន២គ្រាប់ នៅតង់ទី១ និង២គ្រាប់ទៀត នៅនាទីទី២ ហើយនៅក្នុងចំណោម៤គ្រាប់នេះ គឺពួកគេធ្វើបានសម្រេចដោយការតែតបញ្ចូលទីចំនួន៣គ្រាប់ ឯ១គ្រាប់ទៀត ជាការស៊ុតពីចម្ងាយ។

ជាមួយការយកឈ្នះលើក្រុមកម្ពុជា ដោយការតែតនេះ លោក Strichko Katanetch បាននិយាយថា៖«ខ្ញុំគិតថា កាយសម្បទារបស់ក្រុមកម្ពុជាតូចពិតមែន ប៉ុន្តែពួកគេលេងបានយ៉ាងល្អ ហេតុនេះហើយការលេងបាល់ខ្ពស់ និងការកាតើបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់កម្ពុជា វាជាយុទ្ធសាស្រ្តលេងរបស់យើង»។

យ៉ាងណាក៏ដោយ លោក Felix Dalmas គ្រូបង្វឹកកម្ពុជា មិនបានបង្ហាញការសោកស្តាយចំពោះការចាញ់ ៤-០ នេះទេ ព្រោះលោកបានមើលឃើញថា កម្ពុជា ធ្វើបានល្អច្រើន។ លោកបាននិយាយថា៖«សម្រាប់ការប្រកួតនេះ ក្រុមរបស់យើង ធ្វើបានល្អទៅតាមអ្វីដែលយើងបានគ្រោងទុក តែយើងក៏មានចំណុចមួយចំនួនត្រូវពង្រឹងបន្ថែមទៀតដែរ»។

គ្រូបង្វឹកជនជាតិអាហ្សទីនរូបនេះ បានបន្ថែមថា៖«ពួកយើងក៏សូមអរគុណដល់កីឡាករទាំងអស់ ដែលបានព្យាយាមធ្វើតាមទស្សនៈ គោលការណ៍ និងយុទ្ធសាស្រ្តលេងរហូតដល់៩០នាទី ទោះបីជាស្ថិតក្នុងស្ថានភាពយ៉ាងណាក៏ដោយ»។

ដោយឡែកក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលធ្លាប់បានលត់ក្រុមកម្ពុជា រហូតដល់ ១៤-០ នោះ បែរជាទៅចាញ់ក្រុមម្ចាស់ផ្ទះ បារ៉ែន ១-០ កាលពីយប់ម្សិលមិញនោះដែរ ហើយការចាញ់ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Al-Hardam នៅនាទីទី៦៥នេះ បានធ្វើឲ្យ អ៊ីរ៉ង់ ធ្លាក់ពីលេខ១ពូលC មកឈរនៅលេខ៣ មាន៦ពិន្ទុ តិចជាងក្រុមអ៊ីរ៉ាក់ និងបារ៉ែន ដែលមាន៧ពិន្ទុស្មើគ្នា ចំណែកក្រុមកម្ពុជា និងហុងកុង មាន១ពិន្ទុដូចគ្នា៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.