v9
V9BET

គ្រូអ៊ីរ៉ាក់ ជំរុញកូនក្រុមឲ្យខំប្រឹងដល់ ១២០ភាគរយ ដើម្បីយកឈ្នះក្រុមកម្ពុជា ល្ងាចនេះ

1 month ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Strichko Katanetch បានក្រើនរំឭក និងជំរុញឲ្យកូនក្រុមរបស់លោក ត្រូវយកចិត្តទុកដាក់ និងខំប្រឹងរហូតដល់១២០ភាគរយ ដើម្បីសម្រេចគោលបំណង ក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា នៅពេលក្រុមទាំង២ ត្រូវប៉ះគ្នា ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ។

លោក Strichko Katanetch គ្រូបង្វឹកក្រុមអ៊ីរ៉ាក់ បានថ្លែង ក្នុងសន្និសីទកាសែត កាលពីថ្ងៃចន្ទថា៖ «ក្រុមរបស់យើងបានត្រៀមខ្លួនរួចរាល់អស់ហើយ គឺអ្វីគ្រប់យ៉ាងគ្មានបញ្ហានោះទេ ហើយខ្ញុំតែងតែរំឭកទៅដល់កូនក្រុមរបស់ខ្ញុំ ឲ្យយកចិត្តទុកដាក់ និងខំប្រឹងមិនត្រឹមតែ១០០ភាគរយទេ គឺរហូតដល់១២០ភាគរយ ព្រោះនៅក្នុងបាល់ទាត់អ្វីៗក៏អាចកើតមានឡើងដែរ»។

លោកបានបញ្ជាក់ថា៖ «ការនិយាយបែបនេះ មិនមែនខ្ញុំបំភ័យទៅដល់កីឡាកររបស់យើងទេ ប៉ុន្តែការក្រើនរំឭកនេះ វាកាន់តែធ្វើឲ្យពួកគេ មានការយកចិត្តទុកដាក់ និងប្រមូលអារម្មណ៍ក្នុងការប្រកួត ព្រោះលើកនេះ យើងលេងនៅលើស្មៅសិប្បនិម្មិត ខុសពីស្មៅធម្មជាតិ អ៊ីចឹងបើសិនជាយើងចង់ឆ្លងផុតវគ្គជម្រុះជុំទី២នេះ យើងត្រូវតែខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជ័យជម្នះលើកនេះ គឺយើងត្រូវការឈ្នះ ដើម្បីឆ្លងទៅវគ្គបន្ត»។

បើធ្វើការប្រៀបធៀប ក្រុមអ៊ីរ៉ង់ មានប្រៀបលើក្រុមកម្ពុជា ទាំងគុណភាពនៃការលេង ទាក់និច ល្បឿន និងបទពិសោធ ហើយពួកគេក៏មានប្រៀបលើកម្ពុជាដាច់ ទៅលើកាយសម្បទាផងដែរ។ ការមានប្រៀបគ្រប់ចំណុចនេះ ត្រូវបានគេគិតថា កម្ពុជា អាចនឹងទទួលបានភាពជូរចត់ជាថ្មីម្តងទៀត បន្ថែមទៅលើការចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ១៤-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
យ៉ាងណាក៏ដោយ លោក Felix Dalmas គ្រូបង្វឹកក្រុមកម្ពុជា នៅតែប្រកាន់គោលជំហ ក្នុងការរក្សានៅទស្សនៈបាល់ទាត់របស់លោក គឺការមិនលេង «បែបការពារ» ជាមួយក្រុមអ៊ីរ៉ាក់ ដដែល ដោយលោកបានអះអាងថា ការលេងបែបការពារ វានៅតែធ្វើឲ្យក្រុមកម្ពុជា មិនមានការអភិវឌ្ឍទៅមុខ។

លោក Felix បានបញ្ជាក់ថា៖ «ទាំងការប្រកួតមុន និងការប្រកួតលើកនេះ គឺទម្រង់លេង យុទ្ធសាស្រ្ត និងទស្សនៈបាល់ទាត់របស់យើង នៅដដែល ហើយយើងបានពន្យល់ពីមូលហេតុរបស់យើងហើយ ថាហេតុអ្វីយើងលេងរបៀបនេះ(មិនលេងការពារ) ព្រោះយើងចង់ឲ្យក្រុមយើងមានការអភិវឌ្ឍទៅមុខទៀត ហើយដើម្បីឲ្យមានការអភិវឌ្ឍ យើងត្រូវតែហ៊ានប្រកួតប្រជែងជាមួយគេ»៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.