v9
V9BET

កីឡាករ ៧រូបដែលរកគ្រាប់បាល់ ៦០០គ្រាប់អោយក្លឹបបាល់ទាត់អាជីព

1 month ago​ | ដោយ V-Dr

កំពូលខ្សែប្រយុទ្ធ Lionel Messi និង Cristiano Ronaldo គឺជាកីឡាករពីររូបចុងក្រោយកំលុងពេលជិត២ ទសវត្សមកនេះ ខណៈដែលពួកគេទាំងពីរអាចរកគ្រាប់បាល់បានជាង ៦០០គ្រាប់មកហើយសម្រាប់ក្រុមដែលខ្លួនប្រកបអាជីពនាពេលកន្លងមក។

ដោយមិនរាប់បញ្ចូលការប្រកួតមិត្តភាពរបស់ក្លឹប Messi រកគ្រាប់បាល់បាន ៦០៤ គ្រាប់ក្នុងការ បង្ហាញខ្លួនចំនួន ៦៩២ លើកសម្រាប់ក្រុម Barcelona ដោយក្នុងនោះ Ronaldo រកបាន ១ គ្រាប់នាំមុខ ៦០៥ សម្រាប់ Sporting CP, Manchester United, Real Madrid និង Juventus។ អ្នកឈ្នះរង្វាន់ Ballon d’Or ៥ ដងបានក្លាយជាកីឡាករបន្ទាប់ពីវីរបុរស Real Madrid លោក Ferenc Puskas នៅលេខរៀងទី៥ មានកំនត់ត្រារកបាន ៦២២គ្រាប់,និង Gerd Muller របស់ក្រុម Bayern Munich រកបាន ៦៥៣គ្រាប់, ព្រមទាំង Romario របស់ក្រុម PSV, Barcelona, Valencia រកបាន ៦៧៩គ្រាប់និង Pele របស់ក្រុម Santos និង New York Cosmos របស់ប្រេស៊ីលរកបាន ៧០៧គ្រាប់ និង Josef Bican របស់ក្រុម Slavia Prague រកបាន ៧៧៧គ្រាប់បន្ទាប់ពីរូបលោកបានពន្យាពេលចូលនិវត្តន៏រហូតដល់វ័យ ៤២ឆ្នាំ។

ទន្ទឹមនឹងនេះ Ronaldo កំពុងខិតជិតគោលដៅរកបាន ៧០០គ្រាប់ សម្រាប់ក្លឹបនិងប្រទេសបន្ទាប់ពីរកបាន ៦៩៩គ្រាប់ក្នុង ៩៧៩ប្រកួតក្នុងអំឡុងពេល ព័រទុយហ្កាល់ផ្តួលលុចហ្សំបួរ ៣:0 ខណៈ Ronaldo រកបាន ១គ្រាប់ក្នុងការប្រកួតនេះមានន័យថា Messi ស្ថិតនៅចំណាត់ថ្នាក់លេខ៦សម្រាប់ Ronaldo ខណៈ Messi ស្ថិតនៅចំណាត់ថ្នាក់លេខ៧ក្នុងនាមកីឡាករដែលរកគ្រាប់បាល់អោយក្លឹបច្រើនបំផុត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportbible



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.