v9
V9BET

TRAUM SEEK 5 ចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជា ប៉ះជាមួយអ៊ីរ៉ាក់ នៅលើដីរបស់ខ្លួន

1 month ago​ | ដោយ V-Dr

រាជធានីភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជានឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ីរ៉ាក់នៅថ្ងៃទី ១៥ តុលាខាងមុខនេះនៅលើទឹកដីរបស់ខ្លួន។ ក្នុងឱកាសពិសេសនេះ លោកអ្នកនឹងទទួលបានការផ្តល់ជូនពិសេសសម្រាប់ TRAUM SEEK 5 តម្លៃ $55000 បញ្ចុះមកត្រឹមតែ $45,000 ​ ដោយបង់ប្រាក់កក់ដំបូង ១០% និងទទួលបានប្រាក់កម្ចីរហូតដល់ ៩០%​ រយៈពេលកម្ចី ៧ ឆ្នាំ។

ម៉ាក TRAUM SEEK 5 ជាម៉ូដែលកាលីបថ្មីឆ្នាំ ២០២០ ដ៏ពេញនិយម មានរាងស្រស់សង្ហា ​បំពាក់ដោយម៉ាស៊ីនកម្លាំងខ្លាំង កម្រិតស្តង់ដារអន្តរជាតិ និងបច្ចេកវិទ្យាខ្ពស់ ផ្តល់កម្លាំងខ្លាំង​ ស៊ីប្រេងតិច គុណភាពខ្ពស់ ព្រមទាំងមានប្រព័ន្ធសុវត្ថិភាពខ្ពស់ តួ ​និងសាក់ស៊ីរឹងមាំ ពោងសុវត្ថិភាព ហ្រ្វាំង ABS និង EBD ព្រមទាំងបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ដែលអាចធានានូវសុវត្ថិភាពខ្ពស់ និងទំនុកចិត្តក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវថ្នល់។

ចំពោះព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញផ្ទាល់ទីតាំង Showroom របស់ក្រុមហ៊ុន Worldwide Motors Company (MMC) ដែលមានអាសយដ្ឋាននៅអគារលេខ79 មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ឬធ្វើការទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ 078 999006 សម្រាប់កុម្ម៉ង់ទិញ TRAUM SEEK 5។

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.