v9
V9BET

គ្រូកម្ពុជាថា បើយើងអង្គុយចាំតែការពារ យើងនឹងចាញ់ក្រុមអ៊ីរ៉ាក់ទ្វេដង

1 month ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas បានលើកឡើងថា ក្រុមកម្ពុជា នឹងអាចចាញ់ក្រុមជម្រើសជាតិអ៊ីរ៉ាក់ ទ្វេដង បើសិនជាយើងប្រកាន់យកគោលជំហលេងបែបការពារ នៅពេលក្រុមទាំង២ ត្រូវប៉ះគ្នាក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារស្អែកនេះ។

លោក Felix Dalmas បាននិយាយនៅក្នុងសន្និសីទកាសែត នៅសណ្ឋាគារភ្នំពេញ មុននេះបន្តិចថា៖«ការប្រកួតជាមួយក្រុមអ៊ីរ៉ាក់ លើកនេះ គឺវាមានភាពខុសប្លែកគ្នា ពីការប្រកួតជាមួយក្រុមហុងកុង បារ៉ែន និងក្រុមប៉ាគីស្ថាន ដែលយើងធ្លាប់បានជួប ព្រោះអ៊ីរ៉ាក់ ជាក្រុមខ្លាំង ដែលធ្លាប់ស្មើជាមួយក្រុមអេស្ប៉ាញ និងបានចាញ់ក្រុមអាហ្សង់ទីន ត្រឹម ១-០ ប៉ុណ្ណោះ គឺពួកគេមានបទពិសោធច្រើន ខណៈខ្សែប្រយុទ្ធរបស់ក្រុមមួយនេះ ភាគច្រើនលេងនៅលីកកំពូលអឺរ៉ុប»។

យ៉ាងណាក៏ដោយ លោក Felix បានបញ្ជាក់ថា៖«យើងនឹងព្យាយាមបន្តដំណើរទៅមុខទៀត ព្រោះនេះជាឱកាស ដែលពួកយើងនៅតែក្រោកឡើង ដើម្បីប្រកួតប្រជែងឆ្ពោះទៅមុខទៀត ព្រោះបើសិនជាយើងអង្គុយចាំតែការពារ ប្រហែលជាយើងនឹងចាញ់ទ្វេដង ហើយការលេងបែបការពារ វាមិនមែនជាវិធីសាស្រ្តល្អ នៅពេលអនាគតនោះទេ ហេតុនេះយើងត្រូវតែយកទេពកោសល្យ និងអ្វីដែលកីឡាកររបស់យើងមាន យកមកបញ្ចេញនៅលើទីលាន ដើម្បីឲ្យពួកគេមានការអភិវឌ្ឍបន្ថែមទៀត»។

គួររំឭកថា សម្រាប់ការប្រកួតក្នុងទឹកដីខ្លួនឯងចំនួន២លើកកន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា បានស្មើ ១-១ ជាមួយក្រុមហុងកុង និងបានចាញ់ក្រុមបារ៉ែន ១-០ ក្នុងការប្រកួតជម្រុះលើកទី៣ប្រចាំពូលCនេះ គឺមុនពេលពួកគេបានចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ១៤-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ កន្លងមកនេះ។ ចំណែកក្រុមអ៊ីរ៉ាក់ បានស្មើក្រុមម្ចាស់ផ្ទះបារ៉ែន ១-១ និងបានឈ្នះក្រុមម្ចាស់ផ្ទះហុងកុង ២-០ កាលពីយប់ថ្ងៃព្រហស្បតិ៍ កន្លងមកនេះ៕

កែសម្រួលដោយ៖ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.