Real Madrid សម្លឹងឃើញខ្សែបម្រើឆ្នើមនៅក្លឹបប្រជែងលីក ប្រសិនបរាជ័យទិញ Pogba

6 months ago​ | ដោយ V-Dr

Real Madrid កំពុងត្រូវការខ្សែបម្រើកណ្តាលលំដាប់ពិភពលោកម្នាក់បន្ថែមទៀត បើទោះបីជាក្រុមបានចំណាយប្រាក់ដ៏ច្រើននាំយកខ្សែបម្រើស្លាបលំដាប់ពិភពលោកដូចជា Eden Hazard មករួមក្រុមនៅរដូវកាលថ្មីនេះយ៉ាងណាក្តី។ មកដល់ពេលបច្ចុប្បន្ននេះតារាឆ្នើម Paul Pogba នៅតែឈរលើកំពូលតារាងនៃការចង់បានរបស់អ្នកចាត់ការ Zinedine Zidane ដែលជាអ្នកគាំទ្ររូបគេជានិច្ចកាលកន្លងមក បើទោះបីជាអធិរាជសបានព្យាយាមអស់ពីសមត្ថភាពដើម្បីបញ្ចុះបញ្ចូលក្រុមដើម្បីលក់កីឡាករឆ្នើមរបស់ពួកគេ ប៉ុន្តែក្រុមម្ចាស់ជើងឯក Premier League ១៣សម័យនៅតែបន្តរក្សាជំហរមិនលក់ចេញទោះស្ថិតក្នុងលក្ខណៈផ្តល់ជូនបែបណាក្តី។

យ៉ាងណាមិញ Real Madrid គ្រោងនឹងព្យាយាមដាក់សំណើរនាំយក Pogba ពី Man.United ជាថ្មីម្តងទៀតដោយមានការរំពឺងទុក្ខខ្ពស់។ ទាក់ទងនិងបញ្ហាកំពុងរសើបនេះមានប្រភពពីគេហទំព័រ Spormole បានចុះផ្សាយថា: ក្រុមកំពូងនាំមុខតារាង La Liga បានកំនត់គោលដៅរួចជាស្រេចប្រសិនការ នាំយក Pogba បរាជ័យ ខណៈក្រុមសម្លឹងឃើញបបេក្ខភាពកីឡាករ Thomas Partey សញ្ជាតិហ្គាណាវ័យ ២៦ឆ្នាំ ពីក្លឹបរួមទីក្រុងគឺ Atletico Madrid ដើម្បីមកជំនួសតំណែង Pogba ប្រសិនក្លឹបបរាជ័យក្នុងការនាំយកម្ចាស់ ជ័យលាភី World Cup រូបនេះមកកាន់ កីឡាដ្ឋានSantiago Bernabeu នៅខែមករា២០២០ខាងមុខមែននោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ foxsportsasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.