Juventus និងដាក់សំណើរកីឡាករ ២រូបទៅ Man.United ដើម្បីប្តូរ Pogba មកវិញ

6 months ago​ | ដោយ V-Dr

Man.United បានបរាជ័យក្នុងការចុះហត្ថលេខានាំយកកីឡាករសំខាន់ៗដែលខ្លួនចង់បានមួយចំនួនមានដូចជាៈ ខ្សែបម្រើ និងខ្សែប្រយុទ្ធជាដើមក្នុងទីផ្សារដោះដូរកីឡាករកាលពីរដូវក្តៅ។ ទោះយ៉ាងណាប្រភពពត៌មាន Tuttosport ពីប្រទេសអ៊ីតាលីបានចុះផ្សាយថា: ក្រុមសេះបង្កង់ Juventus មានឆន្ទៈក្នុងការបំពេញចន្លោះប្រហោងរបស់ក្រុមបិសាចក្រហម ខណៈពួកគេមានបំណងចង់បានអតីតរបស់ខ្លួនគឺខ្សែបម្រើសអន្តរជាតិបារាំង Pogba ទៅអ៊ីតាលីវិញនៅពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករាខាងមុខ។

ប្រភពដែលបានអោយដឹងថាក្លឹប Juventus និងផ្តល់ជូនកីឡាករ ២នាក់អោយ Manchester United ពិចារណាជាថ្នូរនឹងការនាំយកខ្សែបម្រើ Paul Pogba នោះគឺ Emre Can អតីតខ្សែបម្រើហង្សក្រហម Liverpool និងខ្សែប្រយុទ្ធ Mario Mandzukic ស្របពេលពួកគេត្រូវបាន ត្រូវបានដកឈ្មោះចេញពីបញ្ជីនៃការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលថ្មីនេះ។

សម្រាប់ Manchester United ក៏មានការចាប់អារម្មណ៏ជាមួយកីឡាករអន្តរជាតិក្រូអាត Mandzukic ក្រោយពីផែនការនាំយក Paulo Dybala មកកាន់ទឹកដី Old Trafford បរាជ័យ។

កែសម្រួលដោយ​៖ Cambosport
ប្រភព៖ Foxstarasia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.