v9
V9BET

អ៊ីរ៉ង់ ផ្តោតខ្លាំង លើការយកឈ្នះក្រុមកម្ពុជា ស្របពេលប្រទេសនេះ អនុញ្ញាតឲ្យស្រ្តី ចូលមើលបាល់ ជាលើកដំបូង

1 month ago​ | ដោយ V-Dr

គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ លោក Marc Wilmots បានអះអាងថា ការយកឈ្នះក្រុមកម្ពុជា ជាគោលដៅសំខាន់ ដែលក្រុមរបស់លោកត្រូវធ្វើឲ្យបាន នៅពេលក្រុមទាំង២ ត្រូវ ប៉ះគ្នា ក្នុងវគ្គជម្រុះជុំទី២ ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) នៅកីឡដ្ឋាន Azadi Stadium ក្រុង Tehran ប្រទេសអ៊ីរ៉ង់ នាយប់ម៉ោង ៨:៣០ (ម៉ោងនៅកម្ពុជា) ថ្ងៃព្រហស្បតិ៍នេះ។

លោក Marc Wilmots បាននិយាយ ក្នុងសន្និសីទកាសែត ដែលត្រូវបានធ្វើឡើង នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃល្ងាចថ្ងៃពុធ ម្សិលមិញថា៖«គោលដៅរបស់យើង គឺឈ្នះប្រកួតដំបូងក្នុងផ្ទះរបស់យើង ព្រោះជ័យជម្នះពិតជាសំខាន់សម្រាប់យើង ហើយយើងនឹងលេងប្រព័ន្ធបែបប្រយុទ្ធ ទល់នឹងកម្ពុជា»។

ការអះអាងរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះ គឺស្របពេលដែលវិស័យបាល់ទាត់នៅប្រទេសអ៊ីរ៉ង់ បានអនុញ្ញាតឲ្យស្រ្តី ចូលរួមទស្សនាការប្រកួតបាល់ទាត់ដោយផ្ទាល់វិញ បន្ទាប់ពីប្រទេសមួយនេះ បានជាប់ទណ្ឌកម្ម និងមានអ្នកទស្សនាសុទ្ធតែជាបុរសអស់រយៈពេលប្រមាណ៤០ឆ្នាំកន្លងមកនេះ ហើយការផ្តល់សេរីភាពឡើងវិញនេះ បានធ្វើឲ្យការលក់សំបុត្រប្រភេទទី១ នាជំនួបរវាងក្រុមអ៊ីរ៉ង់ និងក្រុមកម្ពុជា លើកនេះ គឺប្រើពេលលក់ត្រឹម១ម៉ោងប៉ុណ្ណោះ។

ជាមួយនឹងស្ថានភាពនេះ លោក Marc Wilmots ដែលបានចុះកុងត្រាដឹកនាំក្រុមអ៊ីរ៉ង់ រហូតដល់ World Cup 2022 ជាមួយប្រាក់តម្លៃខ្លួន១,៥លានដុល្លារក្នុង១ឆ្នាំនោះ ពិតជាមិនចង់ឃើញក្រុមអ៊ីរ៉ង់ ទទួលបានលទ្ធផលមិនល្អនោះឡើយ ដោយលោកមានមហិច្ឆតា នឹងដឹកនាំក្រុមនេះឲ្យទទួលបានជ័យជម្នះ ជាបន្តបន្ទាប់ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ១ ប្រចាំពូលCនេះ។

លោកបញ្ជាក់ថា៖ «យើងចង់បន្តទៅមុខរហូត នៅក្នុងវគ្គជម្រុះ និងឈ្នះការប្រកួត ហើយនេះគឺជាគោលដៅរយៈពេលខ្លីរបស់យើង។ ការលេងបែបវាយសម្រុកលឿនៗ គឺជាអ្វីដែលយើងចង់បានក្នុងដំណាក់កាលនេះ ព្រោះយើងចង់បញ្ចប់ការប្រកួតក្នុងវគ្គជម្រុះនេះ ក្នុងនាមជាក្រុមលេខ១ ប្រចាំពូល។ យើងនឹងបង្ហាញទម្រង់លេងបែបប្រយុទ្ធទល់នឹងកម្ពុជា គឺខ្ញុំមិនពេញចិត្តនឹងប្រព័ន្ធការពារនោះទេ»៕

កែសម្រួលដោយ៖​ Cambosport



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.