v9
V9BET

លោក Jose Mourinho សម្លឺងឃើញឪកាសមកដឹកនាំក្លឹបធំមួយនៅអង់គ្លេសវិញ

7 days ago​ | ដោយ V-Dr

អតីតគ្រូបង្វឹកក្រុមបិសាចក្រហម Manchester United និង Chelsea លោក Jose Mourinho កំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកកាន់ក្របខ័ណ្ឌ English Premier League សារជាថ្មីពោលគឺមិនដល់មួយឆ្នាំបន្ទាប់ពីត្រូវក្លឹប Man. United បញ្ចប់តំណែងកាលពីចុងឆ្នាំ២០១៨ ដោយយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានអង់គ្លេស។

គ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់រូបនេះត្រូវបានក្រុមក្រុមម្ចាស់ជើងឯក Premier League ១៣សម័យកាល(ពោលគឺ ២០សម័យកាលគិតចាប់តាំងពីមុនក្រោមខណ្ឌ Premier League បង្កើតឡើងនៅឆ្នាំ១៩៩២)ស្របពេលក្រុមបានតែងតាំងអតីតខ្សែប្រយុទ្ធដែលមិនសូវមានបទពិសោធន៏ដឹកនាំក្រុមគឺលោក Ole Gunnar Solskjaer ចូលកាន់កាប់បន្តដល់សព្វថ្ងៃ។

យោងប្រភព Dailymail Sport បានចុះផ្សាយថាទោះបីជាមានក្លឹបជាច្រើនទាក់ទងកំលុងពេលទំនេរគ្មានការងារធ្វើក៏រូបលោកបានច្រានចោល ព្រមជាមួយពេលថ្មីៗនេះក្រុមអធិរាជស Real Madrid ក៏មានទំនាក់ទំនងចង់បានអតីតគ្រូបង្វឹកខ្លួនរូបនេះទៅកាន់កីឡាដ្ឋាន Santiago Bernabeu វិញ។ ស្របពេលក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចាត់បញ្ចូលឈ្មោះរូបលោកជាបេក្ខភាពបន្ទាប់ក្រោយពីអ្នកចាត់ការទូទៅរបស់ក្រុម Spurs លោក Mauricio Pochettino អាចនឹងចាកចេញពីក្លឹប បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីដ៏លំបាក ខណៈប្រភពដដែលបានចុះផ្សាយក្លឹបបិសាចក្រហមត្រៀមនាំយករូបលោកទៅជំនួសតំណែងគ្រូបង្វឹកបច្ចុប្បន្នគឺលោក Solskjaer ផងដែរនោះ។

កែសម្រួលដោយ៖ Cambsport
ប្រភព៖ Foxstarasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.