v9
V9BET

ខ្សែបម្រើជើងចាស់ Schweinsteiger ប្រកាសចូលនិវត្តន៏ពីកីឡាបាល់ទាត់

7 days ago​ | ដោយ V-Dr

អតីតខ្សែបម្រើជើងចាស់ Bastian Schweinsteiger បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីបរាជ័យរបស់ក្រុម Chicago Red Bull ក្នុងការឈានដល់វគ្គជម្រុះ Play off លីកកំពូលអាមេរិក MLS បាន។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានបញ្ជាក់តាមរយៈបណ្តាញសង្គម Twitter ថាដល់ពេលហើយដើម្បីបញ្ចប់អាជីពជាកីឡាកររបស់ខ្លួននៅចុងបញ្ចប់នៃរដូវកាល ២០១៩ នេះហើយ។

Schweinsteiger បានចូលរួមជាមួយក្រុម Red Bull នៅឆ្នាំ ២០១៧ បន្ទាប់ពីចាកចេញពី Man.United និងបានចុះកិច្ចសន្យាបន្តលេងជាមួយក្លឹបរយៈពេលមួយឆ្នាំកាលពីខែមករា មិនអាចជួយពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់ក្រុមកំពូលលើក្រុមទាំងប្រាំបីនៃតំបន់ភាគខាងលិចបាននោះ។ កីឡាករដែលធ្លាប់ឆ្លងកាត់ការបណ្តុះប្រព័ន្ធជាមួយយុវជនក្លិប Bayern Munich ធ្លាប់ឈ្នះពាន១៨ ក្នុងអាជីពរយៈពេល ១៤ឆ្នាំ មុនពេលត្រូវបានគ្រូបង្វឹក លោក Luis Van Gall នាំយកមកកីឡាដ្ឋាន Old Trafford ពីឆ្នាំ២០១៥ ប៉ុន្តែមិនអាចជាប់ជម្រើស ១១នាក់ ដំបូងក្រោយការចូលមកដឹកនាំរបស់អតីតគ្រូបង្វឹកលោកលោក Jose Mourinho។

Schweinsteiger ធ្លាប់លេងអោយជម្រើសជាតិអាឡឺម៉ង់ ១២១ប្រកួតនិងឈ្នះព្រឹត្តការណ៏ បាល់ទាត់ពិភពលោកនៅឆ្នាំ ២០១៤ និងធ្លាប់ជាប្រធានក្រុមឥន្ទ្រីយ៏ដែករយៈពេល ២ ឆ្នាំបន្ទាប់ពីមិត្តរួមក្រុមPhlipp Lahmចូលនិវត្តន៏ ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Foxstarasia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.