v9
V9BET

Ibrahimovic បង្ហាញពីរូបចម្លាក់ធំជាងរូបពិត នៅប្រទេសរបស់ខ្លួន

1 week ago​ | ដោយ V-Dr

ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានប្រកាសបង្ហាញរូបចម្លាក់ធ្វើពីសំរឹទ្ធរបស់គេ កាលពីថ្ងៃអង្គារ ក្បែរកីឡដ្ឋាន ដែលរូបគេបានចាប់ផ្តើមជាកីឡាករអាជីពរបស់គេ ក្នុងទីក្រុងកំណើតរបស់គេនៅ Malmo។ តារាឆ្នើមដ៏ល្បីល្បាញរបស់ស៊ុយអែតរូបនេះ ដែលបានធ្វើដំណើរទៅមើលរូបចម្លាក់របស់គេផ្ទាល់ នៅកន្លែងចាប់ផ្តើមអាជីពរបស់គេនោះ បានឲ្យដឹងថា៖ «មិនថា អ្នកមកពីណាឡើយ ឬអ្នកនៅទីណាឡើយ មិនថា អ្នកមានមុខមាត់យ៉ាងម៉េច រូបចម្លាក់គឺជានិមិត្តសញ្ញាដែលអ្វីក៏ដោយក៏អាចកើតឡើងបានផងដែរ»។

Ibrahimovic ដែលបានចំណាយពេលមួយរយៈជាមួយនឹងក្លិប Paris Saint-Germain នោះ មានរូបចម្លាក់របស់ខ្លួនធ្វើពីក្រមួនរួចជាស្រេចនៅឯសារមន្ទីរ Grevin ក្នុងរដ្ឋធានីរបស់បារាំង។ រូបគេបានរង់ចាំរូបចម្លាក់របស់គេនៅប្រទេសស៊ុយអែតអស់រយៈពេល ៥ឆ្នាំ មកហើយ។ ការងារសាងសង់រូបចម្លាក់នេះ ដែលត្រូវបានបង្កើតឡើងដោយវិចិត្រករសញ្ជាតិស៊ុយអែតលោក Peter Linde ពិតជាផ្តល់នូវការទាក់ទាញ។

Ibrahimovic មានកម្ពស់១,៩៥ម៉ែត្រ ខណៈដែលរូបចម្លាក់របស់គេវិញ មានកម្ពស់ដល់ទៅ ២,៧ម៉ែត្រ និងទម្ងន់៥០០គីឡូក្រាម។ Ibrahimovic ដែលមានឪពុកម្តាយជាជនអន្តោប្រវេសន៍ពីអតីតប្រទេសយូហ្គោស្លាវី បានចម្រើនវ័យរបស់ខ្លួន ក្នុងស្ថានភាពដ៏លំបាក ក្នុងតំបន់ Rosengard ក្បែរទីក្រុង Malmo ដែលត្រូវបានគេស្គាល់ជា ជាតំបន់មានការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង។ រូបគេបានលេងឲ្យក្លិប Malmo បន្ទាប់មកក្លិប Ajax, Juventus, Inter Milan, Barcelona, AC Milan, PSG និង Manchester United មុននឹងផ្ទេរទៅកាន់ក្លិប LA Galaxy៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.