v9
V9BET

បញ្ហាជំងឺ និងរបួស ញាំញីអាល្លឺម៉ង់ មុនពេលប៉ះអាហ្សង់ទីន រាត្រីនេះ

1 week ago​ | ដោយ V-Dr

ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងត្រូវដាក់ឲ្យកីឡាករចំណូលថ្មីជាច្រើនបង្ហាញខ្លួនជាលើកដំបូងរបស់ខ្លួន ខណៈដែលលោក Joachim Loew បាត់បង់កីឡាករឆ្នើមៗក្នុងជម្រើសដំបូងជាច្រើន សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅរាត្រីនេះ ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលគ្មានខ្សែប្រយុទ្ធ Lionel Messi។ មិនខុសពីអាល្លឺម៉ង់ឡើយ ខណៈដែលក្រុមជម្រើសជាតិអាហ្សង់ទីន ត្រូវតែលេងដោយគ្មានតារាឆ្នើមៗជាច្រើន នៅទីក្រុង Dortmund ខណៈដែលសំបុត្រចូលរួមទស្សនាសម្រាប់ការប្រកួតមិត្តភាពនេះ ត្រូវបានលក់អស់ត្រឹមតែ២/៣ប៉ុណ្ណោះ។

ការប្រកួតនេះ គឺជាការជួបគ្នាម្តងទៀត បើគិតចាប់តាំងពីក្រុមទាំង២ បានជួបគ្នាក្នុងព្រឹត្តិការណ៍ World Cup វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៤ ប៉ុន្តែខ្សែការពារអន្តរជាតិអង់គ្លេស Marcos Rojo របស់ក្លិប Manchester United នឹងក្លាយជាសមាជិកតែម្នាក់ដែលធ្លាប់បានជួបអាល្លឺម៉ង់ កាលពី៥ឆ្នាំមុន។ ខ្សែបម្រើស្លាប Angel Di Maria និងខ្សែប្រយុទ្ធ Sergio Aguero ត្រូវបានលុបឈ្មោះចេញពីក្រុមអាហ្សង់ទីន ស្របពេលដែលខ្សែប្រយុទ្ធដ៏ឆ្នើម Lionel Messi ជាប់ពិន័យព្យួរ។ តារាឆ្នើមរបស់ក្លិប Barcelona រូបនេះ កំពុងតែជាប់ពិន័យព្យួរ៣ខែ ក្រោយពីបានចោទប្រកាន់អង្គភាព CONMEBOL ពីបទពុករលួយ ក្នុងព្រឹត្តិការណ៍ Copa America ក្រោយពីក្រុមរបស់គេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

ជាមួយគ្នានេះ អាល្លឺម៉ង់ បានបង្ខំចិត្តធ្វើការរៀបចំក្រុមឡើងវិញ ដោយកីឡាករដល់ទៅ១៣នាក់ត្រូវបានជម្រុះចេញ ដោយសារតែបញ្ហាជំងឺ និងរបួស។ លោក Loew បានបញ្ជាក់ថា៖ «វានឹងក្លាយជារឿងដ៏លំបាកក្នុងរំពឹងទុកពីរឿងដ៏អស្ចារ្យ នៅពេលដែលនិយាយពីក្រុមជម្រើសដំបូង ប៉ុន្តែ អ្នកអាចរំពឹងទុក ពីការប្តេជ្ញាចិត្ត និងការខិតខំព្យាយាមផ្សេង»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia



ពេលនេះលោកអ្នកអាចប្រើប្រាស់កម្មវិធី V9BET តាមរយះទូរស័ព្ទដៃ យ៉ាងងាយស្រួល លឿននិងរហ័ស
ពត័មានបន្ថែម: http://camsoccer.net

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.