v9
V9BET

ឡៅ ចន្ទ្រា ឈ្នះថ្ងៃបើកឆាក ខណៈ ៣២នាក់ទៀត នឹងបន្តការប្រកួត នៅថ្ងៃនេះ

1 week ago​ | ដោយ V-Dr

កីឡាករជើងខ្លាំង ឡៅ ចន្ទ្រា បានទទួលជ័យជម្នះ សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន ក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ចំណែកកីឡាករចំនួន៣២នាក់ទៀត នឹងត្រូវបន្តការប្រកួតប្រជែង នៅថ្ងៃអង្គារនេះ ដើម្បីស្វែងរកអ្នកឈ្នះ ឡើងទៅជួបគ្នា នៅវគ្គបន្ត ខណៈប្រាក់រង្វាន់ ដែលនឹងទទួលបាន ក៏មានការកើនខ្លាំង ជាងឆ្នាំមុនៗផងដែរ។

សម្រាប់ការប្រកួត ដែលធ្វើនៅស្តាតចាស់នោះ ជើងខ្លាំង ឡៅ ចន្ទ្រា ដែលធ្លាប់បានយកឈ្នះ ផល សោភ័ណ្ឌ ដើម្បីឈ្នះបានមេដាយមាស កាលពីឆ្នាំមុននោះ បានយកឈ្នះកីឡាករ នួន ណាក់ របស់ខេត្តត្បូងឃ្មុំ ក្នុងការប្រកួតបើកឆាក ទម្ងន់៦៧គីឡូក្រាម កាលពីម្សិលមិញ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គបន្តទៀត។

ឡៅ ចន្ទ្រា ដែលប្រកួតតំណាងឲ្យក្រសួងការពារជាតិនោះ អាចនឹងប៉ះ អៀប លីឆា របស់ខេត្តព្រែវែង ឬកីឡាករ កែវ សំរិទ្ធ របស់ខេត្តរតនគិរី ព្រោះអ្នកទាំង២នេះ ក៏ទទួលបានជ័យជម្នះ ក្នុងការប្រកួតបើកឆាក ទម្ងន់៦៧គីឡូក្រាម កាលពីម្សិលមិញ ផងដែរ ចំណែក សែម សំណាង (ឡុង សំណាង) របស់ក្រសួងមហាផ្ទៃ ក៏បានឡើងទៅកាន់វគ្គបន្ត ក្នុងការប្រកួតទម្ងន់៦៣,៥ក្រាម ផងដែរ ខណៈរូបគេបានយកឈ្នះ គង់ សំបូរ កាលពីម្សិលមិញនោះដែរ។

ដោយឡែក នៅថ្ងៃអង្គារនេះ នឹងមានការប្រកួតចំនួន១៦គូទៀត ក្នុងនោះប្រកួតទម្ងន់៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម និង៥៧គីឡូក្រាម ហើយនៅក្នុងចំណោមអ្នកទាំងនេះ ក៏មានបេក្ខភាព ដែលបានឈ្នះការប្រកួត កាលពីម្សិលមិញផងដែរ។

ជាមួយគ្នានេះដែរ ការប្រកួតបើកឆាកកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩នេះ គឺមានការបង្កើនប្រាក់រង្វាន់ដល់អ្នកទទួលបានមេដាយ ខណៈសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្វះស្វែងរកការជួយពីវិស័យឯកជននោះ។

សម្រាប់ការប្រកួត កាលពីឆ្នាំមុនៗ គឺអ្នកលេខ១ ឬម្ចាស់មេដាយមាស បានប្រាក់រង្វាន់ត្រឹម៣០ម៉ឺនរៀល លេខ២បាន២០ម៉ឺន និងលេខ៣បានតែ១៦ម៉ឺនប៉ុណ្ណោះ ប៉ុន្តែការប្រកួតនៅឆ្នាំ នេះ អ្នកបានលេខ១ ឬមេដាយមាស នឹងទទួលបាន១២០ម៉ឺនរៀល លេខ២បាន៦០ម៉ឺនរៀល និងលេខ៣ស្ទួន បានម្នាក់៣០ម៉ឺនរៀល៕

កែសម្រួលដោយ៖ Cambosport

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.