v9
V9BET

លោក Solskjaer៖ Man Utd នឹងត្រូវជួបការលំបាកដ៏ធំដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៦

1 week ago​ | ដោយ V-Dr

ក្រោយពីក្រុមធ្លាក់ទម្រង់លេងរបស់ខ្លួន បានរងបរាជ័យក្នុងលទ្ធផល ១-០ នៅលើទឹកដីក្រុម Newcastle United លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការទូទៅ បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុម Manchester United នឹងត្រូវជួបការងារដ៏ធំមួយ ដើម្បីដណ្តើមបានចំណាត់ថ្នាក់កំពូលទាំង៦របស់ក្របខ័ណ្ឌ Premier League។

គ្រាប់បាល់ឈ្នះនៅតង់ទី២របស់កីឡាករ Matthew Longstaff បានធ្វើឲ្យក្រុម Man United ប្រឈមមុខនឹងការឈរក្នុងចំណាត់ថ្នាក់លេខ១២ ក្នុងពេលឈានដល់ថ្ងៃសម្រាកសម្រាប់ការប្រកួតអន្តរជាតិ ពោលគឺតាមពីក្រោយក្រុមកំពុងនាំមុខ Liverpool ដល់ទៅ១៥ពិន្ទុ។ ក្រុមរបស់លោក Solskjaer បានគ្រប់គ្រងបាល់ជាច្រើននៅលើទឹកដីក្រុម Newcastle កាលពីថ្ងៃអាទិត្យ ប៉ុន្តែ ពួកគេមិនមានភាពមុតស្រួចឡយ ខណៈដែលខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Marcus Rashford បានខ្ជះខ្ជាយឱកាសនៃការរកគ្រាប់បាល់ដ៏ល្អមួយ។ ក្រុម Man United ដែលបានអវត្តមានតារាឆ្នើមៗជាច្រើនដូចជា Anthony Martial, Paul Pogba និង Jesse Lingard ហាក់មិនមានភាពមុតស្រួចឡើយ នៅពេលប្រកួតជាមួយនឹងតំបន់ការពារ ដែលរបូតគ្រាប់បាល់ដល់ទៅ៥គ្រាប់ក្នុងពេលប្រកួតជាមួយនឹងក្រុម Leicester City កាលពីសប្តាហ៍មុន។

បើទោះបីលោក Solskjaer បានដាក់ការស្តីបន្ទោសទៅលើការអវត្តមានកីឡាករឆ្នើមៗជាច្រើនក៏ដោយ ប៉ុន្តែ លោកបានបញ្ជាក់ថា Man United មិនអាចដោះស្រាយវិបត្តិនាពេលបច្ចុប្បន្ន ដែលមានតាំងពីចុងសប្តាហ៍មុននោះឡើយ។ នៅពេលដែលត្រូវបានចោទសួរពីពេលវេលាជាក់លាក់ក្នុងការស្រោចស្រង់ក្លិប លោកបានបញ្ជាក់ថា៖ «វានឹងមានរយៈពេលយូរ»៕

កែសម្រួលដោយ៖ Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.